- 2022-09-28 04:34:10
- ព័ត៌មាន
ព័ត៌មានមួយចំនួននៃដំណឹងស្នេហារបស់ Park Min Young និងលោក Kang ដែលជាអភិជន
- 2022-09-28 04:34:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព័ត៌មានមួយចំនួននៃដំណឹងស្នេហារបស់ Park Min Young និងលោក Kang ដែលជាអភិជន
ចន្លោះមិនឃើញ
តារាសម្ដែង Park Min Young បានវិលមកជាថ្មី ក្លាយជាប្រធានបទពេញបណ្ដាញសង្គមនៅថ្ងៃនេះ ក្រោយមានដំណឹងចចាមអារ៉ាមថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់ដែលមានត្រកូល Kang ហើយជាបុរសអ្នកមានទ្រព្យសម្បត្តិលំដាប់សេដ្ឋី។
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ផលិតកម្ម Hook Entertainment បានចេញមុខតបតនឹងបណ្ដាញសារព័ត៌មាន ទាក់ទងនឹងព័ត៌មានស្នេហារបស់តារាសម្ដែង Park Min Young។ ក្នុងសេចក្ដីដែលបានចេញផ្សាយគឺ៖
«យើងកំពុងព្យាយាមទាក់ទងសុំការបញ្ជាក់ការពិតហើយ។ Park Min Young ពេលនេះកំពុងជាប់ថតរឿង “love In Contract” របស់ប៉ុស្តិ៍ tvN ដូច្នេះការបញ្ជាក់ការពិតរបស់ពួកយើងអាចនឹងត្រូវបានពន្យារហើយ។ ពួកយើងសុំការយោគយល់ពីអ្នកគ្រប់គ្នាផង ដែលយើងមិនអាចចេញសេចក្ដីថ្លែងការណ៍ណាមួយឲ្យបានលឿន»។
ផ្អែកតាមបណ្ដាញសារព័ត៌មានបានឲ្យដឹងថា Park Min Young កំពុងទាក់ទងស្នេហាជាមួយនឹង Mr. Kang អ្នកដែលគេដឹងថាមានទ្រព្យសម្បត្តិហូរហៀរ។ សារព័ត៌មានខ្លះថែមទាំងស៊ើបដឹងទៀតថា Mr. Kang ទំនងជាម្ចាស់លាក់មុខ របស់ Bithum (Platform ផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូធំទីពីររបស់កូរ៉េខាងត្បូង)។
បន្ថែមពីលើនេះ ក៏មានការឲ្យដឹងដែរថា Park Min Young ត្រូវបានគេប្រទះឃើញថា កំពុងរីករាយនឹងទំនាក់ទំនងជាមួយនឹង Mr. Kang នៅផ្ទះខាងប្រុស។ ក្រៅពីនេះ គេសង្កេតឃើញថា Park Min Young បានទៅកាន់វីឡាបុរសម្នាក់នេះញឹកញាប់ដែរ ដើម្បីការងារមួយចំនួន ដែលផ្ទះនោះមានទីតាំងនៅក្នុងតំបន់អភិជន Hannam The Hill។
យ៉ាងណា ព័ត៌មានទាំងឡាយត្រឹមស្ថិតនៅជាដំណឹងចចាមអារ៉ាមនៅឡើយ ព្រោះគ្រប់គ្នានៅរង់ចាំការបញ្ជាក់ច្បាស់ផ្លូវការពីសាមីខ្លួនសិន៕