- 2022-10-14 02:29:44
- ព័ត៌មាន
អតីតសង្សារអភិជនរបស់ Park Min Young ចេញទម្លាយគ្រប់យ៉ាង កុំឲ្យមានអ្នកសង្ស័យច្រើនទៀត
- 2022-10-14 02:29:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតសង្សារអភិជនរបស់ Park Min Young ចេញទម្លាយគ្រប់យ៉ាង កុំឲ្យមានអ្នកសង្ស័យច្រើនទៀត
ចន្លោះមិនឃើញ
កាលពីខែមុន អ្នកគាំទ្របានផ្ដោតការចាប់អារម្មណ៍ខ្លាំងលើសលប់ នៅពេល Dispatch ទម្លាយរូបភាពណាត់ជួបរបស់ Park Min Young និងលោក Kang Jong Hyun ដែលគេស្គាល់ច្បាស់ជានាយកក្រុមហ៊ុនទីផ្សារមូលប័ត្រធំមួយដែរនៅកូរ៉េ។
ទោះជាយ៉ាងណាងាកមកជីវិតស្នេហា បើទោះបី Park Min Young បានបកស្រាយហើយថានាង និង បុរសម្នាក់នោះបានបែកគ្នាទៅហើយក្ដី ក៏មហាជនខ្លះនៅបន្តការសង្ស័យហាក់មិនអស់ចិត្ត ព្រោះគិតថាឮសម្ដីតែម្ខាង។
ដូច្នេះនៅថ្ងៃទី១២ ខែតុលា លោក Kang ក៏បានចេញមុខនិយាយពន្យល់នូវអ្វីដែលបានកើតឡើង ដោយបញ្ជាក់ច្បាស់ៗថា៖ «ខ្ញុំពិតជាបានជួបជាមួយនឹង Min Young មែន កាលពីថ្ងៃទី២៩ ខែមុន។ ប៉ុន្តែខ្ញុំមិនមានចេតនាធ្វើឲ្យអាជីពការងាររបស់នាងមានបញ្ហាដោយសារតែខ្ញុំទេ។ នាងពីតជាស្រឡាញ់ការងារសម្ដែងណាស់ ដូច្នេះយើងក៏សម្រេចចែកផ្លូវគ្នា»។
លោក Kang Jong Hyun បន្ត៖ «ខ្ញុំមិនខ្វល់ថា អ្នកសារព័ត៌មានសរសេរចុះផ្សាយពីខ្ញុំយ៉ាងណាទេ ប៉ុន្តែខ្ញុំមិនចង់ឲ្យនាងត្រូវគេលើកយកមកនិយាយតទៀតឡើយ»។
ទាក់ទងនឹងរឿងឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុទៅដល់ Min Young លោក Kang ក៏បានបញ្ជាក់ដែរថា៖ «របស់មួយគត់ដែលខ្ញុំបានឲ្យ Min Young គឺ កាបូបម៉ាក Chanel ក្នុងថ្ងៃខួបកំណើតរបស់នាង។ ខ្ញុំទៅវិញទេ ដែលបានទទួលកាដូដ៏ច្រើនពីនាងវិញ»។
ជាការពិតកាលពីអតីតកាលអ្នកទាំង ២ ពិតជាគូស្នេហ៍នឹងគ្នាមែន ប៉ុន្តែគ្រប់យ៉ាងបានបញ្ចប់ទៅហើយដោយសន្តិវិធី ដោយពួកគេមិនមានជាប់ពាក់ព័ន្ធអ្វីនឹងគ្នាទៀតទេ។ យ៉ាងណាមិញ ក្រោយព័ត៌មានចេញផ្សាយ Min Young ក៏បានអះអាងដែរថា ពួកគេបានបែកគ្នាហើយ ហើយបើទោះនាងទាក់ទងគ្នា ឬត្រូវបានគេចាប់បាន ក៏នាងមិនព្យាយាមលាក់ដែរ ព្រោះដឹងខ្លួនច្បាស់ថាជាមនុស្សរបស់មហាជននាងមិនប្រកែកឡើយ។ ម្យ៉ាងនាងក៏ជាតារាសម្ដែងដែលមានចរិតទទួលខុសត្រូវនឹងការងារ ដូច្នេះមិនចង់ឲ្យ ដោយសារតែរឿងផ្ទាល់ខ្លួន នាងនាំឲ្យក្រុមការងារផ្សេងទៀតត្រូវខកខាន ឬមានបញ្ហាអហវីមួយមកបង្អាក់ឡើយ៕