• 2022-10-17 05:11:08
  • ព័ត៌មាន

នាយពាក់មី ដៃកំពុងបន្ដោកសេរ៉ូម មានអ្នកមកឌឺដងទៀត

  • 2022-10-17 05:11:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នេះ ស្ថានភាពជំងឺគ្រុនឈាមរបស់នាយពាក់មី មិនទាន់ធូរស្បើយនៅឡើយទេ។ ទន្ទឹមគ្នានេះលោកក៏ទទួលបានពាក្យឌឺដង និងអ្នកខ្លះនិយាយបែបលេងសើចជាមួយលោកពាក់ព័ន្ធនឹងការការពារខ្លួនពីជំងឺផ្សេងៗ ប៉ុន្ដែត្រូវលោកឆ្លើយតបតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកវិញ។

នាយពាក់មី ថាក្នុងរយៈពេលប៉ុន្មានថ្ងៃដែលលោកធ្លាក់ខ្លួនឈឺដោយសារជំងឺគ្រុនឈាន មានបងប្អូនខ្លះនិយាយឌឺលោកថា ឃើញតែផ្សព្វផ្សាយលក់ COOSEA និងថ្នាំបាញ់មូសការពារកុំឲ្យមូសខាំកើតជាជំងឺផ្សេងៗ។ ប៉ុន្ដែឥឡូវស្រាប់តែលោកដែលជាអ្នកប្រាប់គេឲ្យចេះការពារខ្លួន បែរជាត្រូវមូសខាំកើតជំងឺគ្រុនឈាមខ្លួនឯងទៅវិញ។

ឆ្លើយតបនឹងការរិះគន់នេះ នាយពាក់មី បញ្ជាក់ថា ប្រើ ឬមិនប្រើផលិតផលCOOSEA ពុំមានពាក់ព័ន្ធអី្វនឹងគ្រុនឈាមឡើយ បើទោះបីជាមនុស្សមានសុខភាពល្អក៏នៅតែគ្រុនឈាម ឲ្យតែមូសខ្លាមានមេរោគខាំ។ ចំពោះករណីលោកធ្លោយខ្លួនត្រូវមូសខ្លាខាំបណ្ដាលឲ្យគ្រុនឈាមនេះ ត្រូវបានលោកឆ្លើយថា លោករវល់ដើរថតគ្រប់ទីកន្លែង មិនដឹងខាំនៅទីណា ពេលណា ហើយលោកក៏មិនអាចស្ពាយថ្នាំមូលទៅតាមខ្លួនបានដែរ ព្រោះការងារច្រើនមិនបានគិតដល់ចំណុចនេះទេ។

យោងតាមហ្វេសប៊ុកផ្លូវការរបស់នាយពាក់មី នៅព្រឹកនេះគេឃើញអ្នកគ្រប់គ្រងលោក គឺលោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័របានទៅសួរសុខទុក្ខលោកដល់មន្ទីរពេទ្យ។ គិតត្រឹមថ្ងៃទី១៧ ខែតុលា នេះ លោកឈឺ ហើយចូលព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល ៤ថ្ងៃហើយ ហើយអាការៈស្រាវរងារ អស់កម្លាំង ឈឺខ្លួន និងឈឺក្បាលនេះ ត្រូវបានពេទ្យប្រាប់លោកថានឹងស្រាកស្រានទៅវិញក្នុងរយៈពេលគ្រប់ ៧ថ្ងៃ៕

ជិន សុភ័ក្ដ្រ

មតិយោបល់