• 2022-10-21 03:19:55
  • ព័ត៌មាន

នាយពាក់មី៖ ឃើញស្គម ខ្ញុំអត់មានវិបត្ដិអីទេ ប៉ុន្ដែគន្លឹះថែទាំសុខភាព ៣យ៉ាង​ ធ្វើឲ្យខ្ញុំមានរាងអីចឹង

  • 2022-10-21 03:19:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែងពាក់មី ធ្លាប់ឡើងទម្ងន់រហូតដល់ ៨៥គីឡូក្រាម បណ្ដាលឲ្យខ្លាញ់រុំបេះដូង ខ្លាញ់រុំថ្លើម និងឡើងជាតិអាស៊ីត។ បញ្ហានេះធ្លាប់ធ្វើឲ្យលោកភ័យខ្លួន ហើយរត់ទៅរកពេទ្យទាំងក្នុង និងក្រៅប្រទេស ដើម្បីឆែកសុខភាពរៀងរាល់បីខែម្ដង។ បច្ចុប្បន្នស្ថានភាពបានល្អប្រើសើរ ដោយអនុវត្ដក្បួនថែទាំសុខភាព ៣យ៉ាង។

នាយពាក់មី បានប្រាប់Sabay កាលពីពេលថ្មីៗកន្លងទៅថា ក្នុងនាមលោកជាអ្នកសិល្បៈពិបាកចៀសផុតពីការហូបគ្រឿងស្រវឹង និងពុំសូវមានពេលហាត់ប្រាណ ប៉ុន្ដែលោកចាប់ផ្ដើមប្រកាន់ជាប់នូវសកម្មភាព ៣យ៉ាង គឺទី មិនហូបតាមចង់ ទី២ ហាត់ប្រាណយ៉ាងហោចឲ្យបាន ១៥នាទីក្នុង១ថ្ងៃ និងទី៣ ញ៉ាំផលិតផលថែទាំងសុខភាព។

ក្រោយពីអនុវត្ដវិធីទាំងបីបានជាច្រើនខែ គីឡូរបស់លោកបានស្រកមកនៅត្រឹម ៧០គីឡូក្រាម ហើយលោកលែងមានអាការៈរោយក និងពិបាកក្នុងខ្លួនដូចមុន។ ពេលលោកទៅពិនិត្យសុខភាពក្រោយៗមកទៀត គ្រូពេទ្យជំនាញប្រាប់លោកថា លែងមានខ្លាញ់រុំបេះដូង និងថ្លើមហើយ ហើយលោកក៏បន្ដអនុវត្ដវិធីតាំងបីនេះរហូតមកដល់បច្ចុប្បន្ន។

នៅមុនឆ្នាំ២០១៩ គេឃើញលោកធាត់ មានសាច់ឈាមភ្លឺថ្លា ប៉ុន្ដែក្រោយមកនេះលោកបានស្រកគីឡូ ហើយសាច់មិនសូវភ្លឺថ្លាដូចមុន រហូតធ្វើឲ្យអ្នកគាំទ្រខ្លះគិតថាប្រហែលជាលោកកំពុងមានបញ្ហាសុខភាព ឬមានរឿងអ្វីត្រូវគិតច្រើនហើយបានជាធ្លាប់មកស្ថានភាពបែបនេះ។ ផ្ទុយពីការគិតនេះ នាយពាក់មីខ្លួនឯង និយាយថា បើទោះបីជាលោកស្រកគីឡូ និងសាច់ឈាមមិនសូវថ្លាដូចមុន ប៉ុន្ដែលោកស្រួលក្នុងខ្លួន ហើយអាចធ្វើការបានកាន់តែច្រើនជាងមិនសូវលំបាក់ដើរ ឬហត់ដូចមុនឡើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់