• 2022-10-25 02:19:59
  • ព័ត៌មាន

សម្រង់សម្ដីទាំង ១២ ពី Baekhyun ជូនទៅកាន់អ្នកគាំទ្រឲ្យរឹងមាំ និងជម្នះនឹងរឿងលំបាកក្នុងជីវិត

  • 2022-10-25 02:19:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Baekhyun គឺជាសមាជិកដ៏ក្រមិចក្រមើមប្រចាំក្រុម EXO ហើយក៏ជាតារា K-Pop ដែលមានភាពវៃឆ្លាត អាច​បត់បែនបាន​គ្រប់ស្ថានភាព និងជាទីស្រឡាញ់របស់មនុស្សជា​ច្រើនលាននាក់។ និយាយពីចរិតវិញ លោក​តែង​ផ្ដល់នូវក្ដីស្រឡាញ់ និង​ភាពរីករាយស្រស់ស្រាយដល់អ្នកនៅជុំវិញខ្លួន។

ទោះបីជាមនុស្សចូលចិត្តលេងសើច ផ្ដល់ឲ្យអ្នកគ្រប់គ្នា​តែង​ស្នាមញញឹមមែន ប៉ុន្តែលោកក៏ជាមនុស្សដែល​មាន​ការគិតគូរវែង​ឆ្ងាយ ហើយតែង​លើកឡើង​នូវអ្វី​ដែលត្រឹម​ត្រូវជានិច្ច។ ខាងក្រោមនេះ គឺជាអ្វី​ដែល Baekhyun ធ្លាប់និយាយទៅកាន់អ្នកគាំទ្រ ហើយអាចឲ្យគ្រប់គ្នាមាន​អារម្មណ៍រសាយអស់កង្វល់ និងអាចប្រែជាកក់ក្ដៅវិញ ពិសេស​ពួកគេ​នឹង​មាន​អារម្មណ៍ថា ទោះស្ថិតក្នុង​កាលៈទេសៈលំបាកយ៉ាងណា ពួកគេ​មិនឯកាទេ៖

១. ពាក្យស្លោករបស់ Baekhyun

ពាក្យដែល​ Baekhyun ចាំជាប់​ក្នុងចិត្តគឺ «Fearless ឬ មិនភ័យខ្លាច», «Be Brave ឬ ត្រូវ​ក្លាហាន» និង «Be Humble ឬត្រូវចេះបន្ទាបខ្លួន»។ ពាក្យទាំងនេះបង្ហាញនៅនឹងមុខ សម្រាប់ Baekhyun ហើយវាអាចសមនឹងអ្នកដែរ។ ត្រូវធ្វើជាមនុស្សដែលមានទំនុកចិត្ត និងឧស្សាហ៍ព្យាយាម ហើយទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ត្រូវធ្វើល្អដាក់មនុស្សគ្រប់គ្នាដោយចិត្តល្អ និងការគោរព ពិសេសត្រូវចាំពីតម្លៃខ្លួនឯង។

២. អាចយកពេលរម្លឹករឿងពីក្មេង និងស៊ូជាថ្មី

ប្រសិន​អ្នក​មានអារម្មណ៍ថាខ្លួនឯងអន់ ឬទន់ជ្រាយ ដោយគ្មានក្ដីសង្ឃឹមអ្វីមួយ ដូច្នេះអាចចំណាយពេលទៅមើលអាងចិញ្ចឹមត្រី, កន្លែងក្មេងលេង សួនសត្វ ឬកន្លែងណា​ដែលពេញទៅដោយអនុស្សាវរីយ៍ពីក្មេង។ នោះភាពរីករាយ​នឹង​វិល​ចូលក្នុងខ្លួនអ្នក​ដោយមិនបាច់ប្រឹងតាមរក។

៣. បើអ្នកហត់នឿយមកជា​ច្រើន​ថ្ងៃមកហើយ ដូច្នេះ​ចូរឱបខ្លួនឯង ហើយទុកពេល​សម្រាប់ខ្លួនឯង ឲ្យសម្រាក​ឲ្យបាន​ធូរស្បើយសិនចុះ។

៤. «អ្នកជាមនុស្សដែលមាន​តម្លៃបំផុត! កុំស្អប់ខ្លួនឯងខ្លាំងពេក! ត្រូវ​រស់នៅ ដោយគិតថាអ្នកគឺជាមនុស្សអស្ចារ្យ!»

៥. «អ្នកត្រូវ​តែមើលថែខ្លួនឯងសិន មុនទៅមើលថែអ្នកដទៃ! ដូច្នេះ​អ្នក​ត្រូវ​រស់នៅឲ្យមាន​សុខភាព​ល្អ! ផ្លូវចិត្ត ឬផ្លូវកាយ អ្នក​ត្រូវ​តែមាន​សុខភាព​ល្អ ដើម្បីផ្ដល់ក្ដីស្រឡាញ់ឲ្យអ្នកផ្សេង»

៦. Baekhyun ធ្លាប់លើកឡើង ដោយបញ្ជាក់ន័យលើកទឹកចិត្តថា យើងគួរយកពេល​ មក​រៀនស្រឡាញ់ខ្លួនឯង ដូច្នេះគ្រាន់តែត្រូវការពេល ដើម្បីមកធ្វើជាម្ចាស់នៃដុងដែល​យើងមាន​ស្រាប់ បន្តអនុវត្តនូវការធ្វើល្អដាក់ខ្លួនឯង ដោយក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ ហើយថ្ងៃណាមួយអ្នក​នឹងឃើញថា អ្នក​នឹង​ចែងចាំង​ដូចពន្លឺតារា។

៧. «ប្រសិនបើមាន​អ្វីដែល​អ្នកចូលចិត្ត និងអនុវត្តវារាល់ថ្ងៃ មាន​ទាំងភាពក្លាហាន តែចេះបន្ទាប់ខ្លួន នោះនឹង​មាន​ពេល​មួយ​ដែលអ្នកអាច​ធ្វើជាម្ចាស់វាភ្លាម»

៨. បើអ្នកចង់យំ យំចុះ! មិនជាអ្វីនោះទេ

Baekhyun ថា៖ «ខ្ញុំមិនចង់អ្នកមានអារម្មណ៍ឈឺចាប់ឡើយ! យំចុះ បើអ្នកចង់! កុំទ្រាំទុកអី! យំចេញឲ្យអស់មក! ស្រកទឹកភ្នែក ឲ្យអារម្មណ៍មិនល្អទាំងនោះ វាហូរតាមទឹកភ្នែកឲ្យអស់! ត្រូវស្មោះត្រង់ជាមួយនឹង​អារម្មណ៍របស់អ្នក! ធ្វើចិត្តអ្នកឲ្យមាន​សុខភាពល្អ»

៩. «កុំព្យាយាមធ្វើខ្លួនឱ្យសមជាមួយមនុស្សជុំវិញខ្លួន។ អ្នក​រស់​បាន​តែ​ម្តង​ទេ ហើយ​ខ្ញុំ​គិត​ថា​យើង​គួរ​តែ​ផ្លាស់​ប្តូ​រ​ជីវិត​របស់​យើង​ទៅ​មុខ​ដោយ​ខ្លួន​ឯង»

ក្នុងន័យនេះ Baekhyun ចង់មានន័យថា ត្រូវរៀនរស់តាមបែបអ្នក មិនត្រូវព្យាយាមធ្វើតាមអ្នកណាឡើយ។

១០. «ខ្ញុំ​នឹង​នៅជាមួយអ្នកជានិច្ច! ដូចពន្លឺ ដែលអ្នក​តែងតែឃើញអ៊ីចឹង»

១១. «ខ្ញុំសង្ឃឹមថា អ្នកយកភាពក្លាហាន និងនិយាយ “ទេ” ចំពោះអ្វី​ដែល​អ្នក​មិនចូលចិត្ត ដែលជាអ្វី​ដែលអ្នកស្អប់ ប៉ុន្តែដើម្បីរក្សាទំនាក់ទំនង អ្នកត្រូវជ្រើសរើសលះបង់ខ្លួនឯងខ្លះ ហើយវា​មិនមែនជារឿងអាក្រក់អ្វី​នោះទេដែលធ្វើបែបហ្នឹង! ប៉ុន្តែសូមប្រាកដក្នុងចិត្តថា កុំធ្វើឲ្យមាន​រឿងឈឹចាប់ ក្នុងដំណើរផ្លូវដែលអ្នកដើរ»

១២. «យ៉ាង​ណា ក៏អ្នក​គួរ​តែ​ស្រឡាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន។ ដើម្បីស្វែងរកអ្វីដែលអ្នកពិតជាចង់បាន និងទទួលខុសត្រូវចំពោះជម្រើសដែលអ្នកបានធ្វើ ក៏ដូចជាអ្វីដែលអ្នកអាចធ្វើបាន អ្នកគួរតែប្រឹងប្រែងឲ្យខ្លាំង ដើម្បីកុំឱ្យមានការសោកស្តាយដែលមិនបានធ្វើវា»

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម