• 2022-10-28 08:49:01
  • ព័ត៌មាន

ស្រាបៀរ ប៊្លែកផេនធ័រ បង្កើតពេលវេលាពិសេសឲ្យ ប៊ីអាយជី និងទុំ សុវត្ថិ ជួបគ្នាលើកដំបូងក្នុងបទថ្មី «ទឹកចិត្តបុរសខ្លាំង»

  • 2022-10-28 08:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បងប្អូនបុរសខ្លាំងសុទ្ធតែជាបុរសដែលពោរពេញដោយទឹកចិត្តតស៊ូ អង់អាច មោះមុត ហ៊ានតតាំងគ្រប់ឧបសគ្គ ដោយមិនងាកថយ។

បទមួយនេះបានបង្កប់អត្ថន័យឆ្លុះបញ្ចាំងពីទឹកចិត្តមោះមុត និងជីវិតតស៊ូប្រចាំថ្ងៃរបស់បុរសខ្លាំងគ្រប់រូបនៅគ្រប់វិស័យ។ មិនថាការងារ ស្រែចំការ ការដ្ឋានសាងសង់ ឬនៅទីណា បងប្អូនបុរសខ្លាំងតែងតែតស៊ូខិតខំធ្វើការដោយយកចិត្តទុកដាក់ ជាមួយកម្លាំងកាយដ៏រឹងមាំរបស់ពួកគាត់ ដោយមិនរួញរា។

ដើម្បីគោរពកោតសរសើរដល់ឆន្ទៈក្លាហានរបស់បុរសខ្លាំងគ្រប់រូបរបស់យើង ស្រាបៀរ ប្ល៊ែកផេនធ័រ បានចូលរួមលើកទឹកចិត្តផលិតបទចម្រៀងថ្មី ក្រោមចំណងជើងថា «ទឹកចិត្តបុរសខ្លាំង» ដែលច្រៀងដោយតារាវ័យក្មេង ទុំ សុវត្ថិ និងតារាចម្រៀងចង្វាក់ Rap ប៊ីអាយជី។ ចម្រៀងមួយបទនេះ បានបញ្ចូលទាំងចង្វាក់ភ្លេងធម្មតា និងចង្វាក់ភ្លេង Rap ដែលធ្វើឱ្យមានចំនួនអ្នកគាំទ្រ និងចូលទស្សនា រហូតទៅដល់ជាង ១,៤ លានដង ក្នុងរយៈពេលត្រឹមតែ មួយសប្តាហ៍។

គួរបញ្ជាក់ផងដែរថា ស្រាបៀរ ប៊្លែកផេនធ័រ ជាស្រាបៀរស្តោតដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៤ មក។ ស្រាបៀរ ប៊្លែកផេនធ័រ មានប្រភេទកំប៉ុង/ដបចំណុះ ៣៣០ មិល្លីលីត្រ និងកំប៉ុងធំចំណុះ ៥០០ មិល្លីលីត្រ

ចង់ដឹងថា បទ «ទឹកចិត្តបុរសខ្លាំង» មានអន្ថន័យយ៉ាងណា សូមទស្សនាវីដេអូតាមតំណភ្ជាប់ខាងក្រោមនេះ៖

មតិយោបល់