• 2016-06-10 16:05:00
  • ព័ត៌មាន
ប៊ីអាយជី ប្រាប់​មូលហេតុ នាំ​ឲ្យ​ឡើង​​​គីឡូ​ដល់ ១២៧គីឡូក្រាម ប៊ីអាយជី ប្រាប់​មូលហេតុ នាំ​ឲ្យ​ឡើង​​​គីឡូ​ដល់ ១២៧គីឡូក្រាម
  • 2016-06-10 16:05:00
  • ព័ត៌មាន

បច្ចុប្បន្ន ប៊ីអាយជី មាន​​ទម្ងន់១២៧ គីឡូក្រាម​ហើយ ដែល​ទម្ងន់​នេះ​ ជា​ទម្ងន់​មួយ គួរឲ្យ​​បារម្មណ៍​ទៅ​ថ្ងៃ​អនាគត លោក​ប្រាប់​ថា ការ​​ឡើង​គីឡូ​ខ្លាំង​បែប​នេះ មិន​មែន​មក​ពី​ការ​ពិសា​គ្រឿង​ស្រវឹង​ឡើយ ពោល​គឺ​មក​ពី​ការ​​ញ៉ាំ​មិន​ទៀង​ទាត់ និង​ការ​មិន​បាន​ហាត់​ប្រាណ។     "ការ​ពិត​ខ្ញុំ​ញ៉ាំ​​​​១ពេល​ស្មើ ១ចាន​ដូច​គេ​ដូច​​ឯង​ទេ តែ​មក​ពី​ញ៉ាំ​មិន​ទៀង​ពេល ព្រោះ​រវល់​​ថត​ភាគ​ច្រើន​ពេល​យប់ ហើយ​អាហារ​ពេល​​យប់​នឹង​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ លឿន​ណាស់"នេះ​ជា​ការ​លើក​ឡើង​របស់ ប៊ីអាយជី ។   កាល​ពី​ការងារ​មិន​សូវ​ច្រើន ហើយ​មាន​ពេល​ហាត់​ប្រាណ​ទៀង​ទាត់ ទម្ងន់  ប៊ីអាយជី នៅ​ថេរ ​ត្រឹម​១១២ គីឡូ។ លោក​ថា ចាប់​តាំង​ពី​ចេញ​ថត​រឿង​ច្រើន​មក ​គឺ​ចាប់​​ផ្ដើម​ឡើង​គីឡូ​តែ​ម្ដង ហើយ​ជា​​​មធ្យម​​ឡើង​ចន្លោះ​ពី​៥ ទៅ៧ គីឡូ​ក្រាម​ក្នុង​១ឆ្នាំ។   ប៊ីអាយជី បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក ​លោក​ធ្លាប់​ប្រើ​ផលិតផល​សម្រក​ទម្ងន់​ច្រើន​លើក​ដែរ តែ​​ពេល​ប្រើ​ទៅ​វា ហាក់​ដូច​ជា​មិន​បាន​ផល ក៏​សម្រេច​ឈប់​ប្រើ​វិញ។ លោក​ថា មាន​តែ​ការហាត់​ប្រាណ និង​ការ​ញាំ​អាហារ ទៀងទាត់​ប៉ុណ្ណោះ ជា​មធ្យោបាយ​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់។ កីឡា លោក​និយម​ប្រើ​ក្នុង​ការ​ហាត់​ប្រាណ​​​មាន បាល់​ទាត់ ធាក់​កង់ និង ហែល​ទឹក ជា​ដើម។     ទោះបី​ជា​​បច្ចុប្បន្ន​​ លោក​មាន​ទម្ងន់​រហូត​ដល់​ទៅ១២៧ គីឡូ​ក្ដី តែ​សុខភាព​វិញ ប៊ីអាយជី ថាមិន​មាន​បញ្ហា​អ្វី​​ឡើយ។ ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត  លោក​មាន​ការ​​​បារម្ភ​​ខ្លាំង​ផង​ដែរ ទៅ​លើ​​សុខភាព​របស់​ខ្លួន។   ប៊ីអាយជី បាន​ផ្ដាំ​ទៅ​មហាជន​ថា សូម​កុំ​​បណ្ដោយ​ខ្លួនឲ្យ​​ឡើង​គីឡូ លើស​ពី​១០០គីឡូ​ឲ្យ​សោះ ព្រោះ​អី​បើ​លើស​ពី​នេះ គឺ​ពិបាក​ក្នុង​ខ្លួន និង​មិន​ងាយ​សម្រក​វិញ​ឡើយ ចំពោះ​កាយ​វិការ​វិញ​ ក៏​យឺត​ជា​ងមុន​ដែរ៕     អត្ថបទ៖ ខុត សីហា

  • 2016-06-01 14:11:31
  • ព័ត៌មាន
ប៊ីអាយជី បង្ហាញ​​ថ្លៃ​ខ្លួន ប៊ីអាយជី បង្ហាញ​​ថ្លៃ​ខ្លួន
  • 2016-06-01 14:11:31
  • ព័ត៌មាន

"ឥឡូវហ្នឹង ​​​ថត​ខ្សែភាពយន្ត​ខ្មាត​ធំ​ខ្ញុំ​បាន ​៣០០០ទៅ៣៥០០ ដុល្លារ មិន​គិត​ចំនួន​ថ្ងៃ​ថត​ទេ ប៉ុន្តែ​បើ​​ថត​គិត​ជា​ថ្ងៃ​វិញ ខ្ញុំ​យក ៥០០ ដុល្លារ" ក្នុង​១ថ្ងៃ នេះ​ជា​ការ​បង្ហើប​ប្រាប់​របស់ លោក ហៃ សីហា ហៅ ប៊ីអាយជី ជុំវិញ​តម្លៃ​ខ្លួន​លើ​ការងារ​សិល្បៈរបស់​លោក​ប្រាប់ Sabay ។     លោក​បាន​​ប្រាប់​ទៀត​ថា តម្លៃ​ខាង​លើ គឺ​​ថ្លៃ​​ជាង​​ឆ្នាំ​ដែល​លោក​ចូល​ថត​ខ្សែភាពយន្ត​ដំបូង ព្រោះ​ពេល​ថត​ដំបូង​លោក ស៊ី​ថ្លៃ​ក្នុង​១រឿង ត្រឹម​តែ​២០០០ ដុល្លារ​អាមេរិក ហើយ​​ប្រសិន​បើ​ថត​គិត​ជា​ថ្ងៃ​វិញ បាន​ត្រឹម​៣០០ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ។   ប៊ីអាយជី បាន​បន្ថែម​ថា ចំពោះ​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​វិញ លោក​គិត​ទៅ​លើ​ទីតាំង​ឆ្ងាយ ​ឬ​ជិត ដោយ​ក្នុង​នោះ តម្លៃ​ខ្ពស់​បំផុស គឺ​៨០០ ដុល្លារ​អាមេរិក។ រី​ឯ​ការ​ថត MV វិញ មិន​យក​ថ្លៃ​ឡើយ​ គឺ​ដូច​​គេ​ដូច​​ឯង ប៉ុន្តែ​ភាគ​ច្រើន​មិន​សូវ​មាន​ពេល។   ក្រៅ​ពី​ការ​​សម្ដែង ប្អូន​ប្រុស​បង្កើត​របស់​លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ិចទ័រ ម្នាក់​នេះ​ បច្ចុប្បន្ន​ កាន់​កម្មវិធី​នៅ CTN, MyTV រហូត​ដល់​ទៅ៥ កម្មវិធី​​ឯណោះ។ ទោះបី​ជា​ការ​លើក​ឡើង​​ពី​តម្លៃ​ខ្លួនដូច​ខាង​លើ​ក្ដី ប៉ុន្តែ​បើ​គិត​ជា​​ចំណូល​ប្រចាំ​ខែ​វិញ លោក​ប្រាប់​ថា បាន​​ត្រឹម​តែ​​ជាង​២០០០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​​១ខែ។ ចំណូល​នេះ បើ​ប្រៀប​ធៀប​កាល​មិន​ទាន់​ចូល​សិល្បៈ​ ក៏​ខុស​គ្នា​ឆ្ងាយ​ខ្លាំង។ កាល​​​នៅ​ធ្វើ​ការ​ងារ​មុន​ចូល​សិល្បៈ លោក​រក​ចំណូល​បាន​ត្រឹម​ខ្ទង់៣០០ ដុល្លារ អាមេរិក​ប៉ុណ្ណោះ៕         អត្ថបទ៖ ខុត សីហា

  • 2016-06-10 16:05:00
  • ព័ត៌មាន
ប៊ីអាយជី ប្រាប់​មូលហេតុ នាំ​ឲ្យ​ឡើង​​​គីឡូ​ដល់ ១២៧គីឡូក្រាម

ប៊ីអាយជី បង្ហាញ​​ថ្លៃ​ខ្លួន

អត្ថបទពេញនិយម