• 2020-01-07 02:31:00
  • ភាពយន្ត

ភាពយន្ត ប៊ីអាយជី ដើរ​តួឯក ថត​ជាង​១​ឆ្នាំ​មុន ឥឡូវ​ចេញ Trailer ត្រៀម​បញ្ចាំង​ហើយ!

  • 2020-01-07 02:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​​ស្ងប់ស្ងាត់​មួយ​រយៈ ឥឡូវ​នេះ គេ​ឃើញ​លោក ប៊ីអាយជី ហក់​មក​កាន់​តំណែង​តួឯក​ក្នុង​ភាពយន្ត​មួយ​រឿង ដែល​បាន​ចំណាយ​ពេល​ថត សម្រិតសម្រាំង​ជាង​១​ឆ្នាំ ឥឡូវ​នេះ​បាន​បញ្ចេញ​វីដេអូ Trailer ព្រម​ទាំង​ត្រៀម​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​ទស្សនា​ហើយ។

ភាពយន្ត​នេះ ផលិត​ឡើង​ដោយ ផលិតករ​ល្បី​ឈ្មោះ វង្ស ពិសិដ្ឋ ដែល​លោក​ បាន​សម្រេច​ចិត្ត​សហការ​ជាមួយដៃគូ​មួយ​ចំនួន ចេញ​ផលិត​ភាពយន្ត​ដោយ​ខ្លួន​ឯង​តែ​ម្ដង ខណៈ​កន្លង​មក លោក​ធ្លាប់​តែ​ផលិត​រឿង​អោយ​គេ​នោះ។

លោក វង្ស ពិសិដ្ឋ បាន​ថ្លែង​អោយ​ដឹង​ថា ភាពយន្ត​រឿង "គ្រូប៊ីអាយជី" គឺ​ជា​រឿង​ដែល​លោក​ចំណាយ​ដើម​ទុន​ផលិត ក្រោម​ការ​ចាប់ដៃ​ជាមួយ​ផលិតកម្ម​ជា​ដៃគូ និង​ក្រុម​ការងារ​ផ្សេង​ទៀត តាំង​ពី​រង្វង់​១​ឆ្នាំ​មុន​មក​ម្ល៉េះ ប៉ុន្តែ​មក​ពី​ភាពយន្តនេះ សម្រិត​សម្រាំង​ច្រើន ដោយ​មាន​ប្លង់​ខ្លះ​ត្រូវ​ថត​ឡើង​វិញ និង​កែកុន​បច្ចេកទេស​ច្រើន​ទៀត ទើប​ត្រូវ​ចំណាយ​ពេល​យូរ​បែប​នេះ។

លោក វង្ស ពិសិដ្ឋ និង ម៉ារ៉ា ប៊ុណ្ណា

យ៉ាង​ណា លោក​ថា លោក​គ្រាន់​តែ​ចង់​ភាពយន្ត​នេះ​មាន​ស្ដង់ដារ ទាំង​សាច់​រឿង សំឡេង និង​ប្លង់​ថត ប៉ុណ្ណោះ។ រឿង​នេះ ប្រមូល​ផ្ដុំ​គ្នា​សុទ្ធ​តែ​តារា​ល្បីៗ​រួម​មាន អ្នកនាង សុខ សោម៉ាវត្តី លោក ជា សុវណ្ណនរាហ៍ នាយក្រិន និង លោក ប៊ីអាយជី ជាដើម។ ងាក​មក​ផ្ទៃ​រឿង​ទៀត​សោត មាន​គ្រប់​រសជាតិ ទាំង​ភ័យ​រន្ធត់ សើច​ហៀរ​ទឹក​ភ្នែក និង​មនោសញ្ចេតនា​ស្នេហា​ក្នុង​ផ្ទៃ​រឿង​តែ​មួយ។

ថ្លៃង​នៅ​ក្នុង​សន្និសីទកាសែត​ម្សិលមិញ លោក ម៉ារ៉ា ប៊ុណ្ណា ដែល​ជា​ដៃគូ​សហការ និង​ជា​តារា​ចម្រៀង​មួយ​រូប​ផង ប្រាប់​ថា ភាពយន្ត​មួយ​នេះ បាន​កំណត់​ដាក់​បញ្ចាំង​គ្រប់​រោង​នៅ​ថ្ងៃ​ទី ៩ មករា ឆ្នាំ២០២០ ក្នុង​នោះ ថវិកា​ចំណេញ​ពី​ការ​លក់​សំបុត្រ​២០​ភាគរយ នឹង​បរិច្ចាគ​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា និង ជូន​មូលនិធិ​ចាស់​ជរា របស់​សមាគម​លោក ហេង ឡុង ថែម​ទៀត។

តោះ...ឥឡូវ​មក​ទស្សនា​វីដេអូ Trailer ទាំង​អស់​គ្នា​សិន!

អត្ថបទ៖ ទារិកា

មតិយោបល់