• 2022-10-31 06:35:32
  • ព័ត៌មាន

ពីស្ទឹងត្រែង ទៅហូលីវូដ ឌូ ពុទ្ធម៉ូលីតា បានប្រែកាយ Kim Kadarshian តួអង្គក្នុងរឿង "X-MAN"

  • 2022-10-31 06:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឌូ ពុទ្ធម៉ូលីតា គឺជាអ្នកផាត់មុខក្នុងវិស័យកុន នៅសហរដ្ឋអាមេរិក ដែលមាន​បទពិសោធអស្ចារ្យ និងបាន​បង្ហាញ​ស្នាដៃរាប់ភ្លេចក្នុងវិស័យនេះ ដោយរួមការងារជាមួយនឹងតារាហូលីវូដជា​ច្រើននាក់។

ឌូ ពុទ្ធម៉ូលីតា

ដូចពេល​នេះជា​ដើម អ្នកនាង ឌូ ពុទ្ធម៉ូលីតា​ ទទួល​បាន​ឱកាសពិសេស សហការជាមួយនឹង​ ក្រុម Nocturnal Design ហើយបានបង្ហាញ​ស្នាដៃ តាមរយៈការផាត់មុខបែប Halloween ឲ្យតារាទូរទស្សន៍ ជា​ម៉ូដែល និងជាតារាហូលីវូដ Kim Kardashian ក្នុងឱកាសទិវានេះ ទៀតផង។

អ្វីដែល​បាន​បង្ហាញពេល​នេះ ពិតជា​ពិសេស ហើយទទួល​បាន​ការសាទរជា​ច្រើន​ពីជនរួមជាតិខ្មែរ ព្រោះ​ទឹកដៃនៃការតុបតែង​របស់អ្នកនាង ម៉ូលីតា ពិតជា​មិនអាច​មើលរំលងបាន​ឡើយ។

ស្ត្រីកម្ពុជា​ដែល​មាន​ស្រុកកំណើត មក​ពីខេត្តស្ទឹង​ត្រែងរូបនេះ​ បាន​ពុះពារ​នឹង​ឧបសគ្គ​ជា​ច្រើន​ទម្រាំ មាន​ដូចថ្ងៃនេះ។ ងើប​រើបំរះ​ពីជីវិតជា​ក្មេង​ ដែល​ចេញពីគ្រួសារ​ក្រីក្រ រស់នៅខ្ទមតូច សង់ក្នុងដីសាលារៀន ប៉ុន្តែ ម៉ូលីតា អាចប្រឹងដើរផង រត់ផង ដើម្បីឈោងចាប់ក្ដីសុបិនខ្លួនទាល់តែបាន​ជោគជ័យជា​បន្តបន្ទាប់៕​

មតិយោបល់