• 2022-11-02 02:11:51
  • ព័ត៌មាន

«ជួបស៊យ វគ្គ៣» សម្ពោធចាក់បញ្ចាំងជាផ្លូវការ ជាមួយសាច់រឿងមិនធម្មតា សើចផ្អើលរោងកុន

  • 2022-11-02 02:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីល្ងាចថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២២ ផលិតកម្ម LD Picture បានបើកសម្ពោធជាផ្លូវការនូវខ្សែភាពយន្តខ្នាតធំ រឿង «ជួបស៊យ វគ្គ៣» នៅរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើបអ៊ីអនភ្នំពេញ។

ពេល​វេលាដ៏រីករាយនោះ ក៏មាន​ការចូលរួមពីសំណាក់តារា​ប្រុស​ស្រីជា​ច្រើននាក់ ពិសេស​គឺតួអង្គក្នុងរឿង​នេះ​ផ្ទាល់រួមមាន លោក វុធ ថុង, កញ្ញា ឈិន មុន្នីនាថ, អ្នកនាង ប៊ីរីយ៉ា និង​តារា​ប្រុសស្រីជា​ច្រើនរូបទៀត។

វគ្គ ៣ នេះ គឺការត្រឡប់មកវិញ របស់រឿង​ក្រោយចេញវគ្គ ២ កាលពី ៣ឆ្នាំមុន ពោលគឺឆ្នាំ ២០១៩។ ដោយពេល​នេះ​ គឺ​ដល់ពេល កូនប្រុស របស់នាយ ស៊យ គឺ នាយ ចង្រៃ បញ្ចេញឬទ្ធិម្ដងហើយ។ ម្យ៉ាងទៀតនោះ បើតាមការបញ្ជាក់ពីលោក លៀក លីដា បាន​ឲ្យដឹង នាយ គ្រឿន បង្ហើបមកថានឹងមាន វគ្គ ៤ ជាបន្តទៀត។

ជួបស៊យ វគ្គ ៣ មាន​ការចូលរួមសម្ដែងដោយ តារាជើងចាស់ ទេព រិន្ទដារ៉ូ, នាយ គ្រឿន, កញ្ញា គៀត សុវណ្ណាឡាង, លោក វុធ ថុង, កញ្ញា ឈិន មុន្នីនាថ, លោក ងួន សុបិន, ឌីជេ កាកា, អ្នកនាង ប៊ីរីយ៉ា, លោក ចាដេត, កញ្ញា សោមា ឡាឡែន និងតារាប្រុសស្រីជា​ច្រើនរូបទៀត។

ជាមួយគ្នានោះ ភាពយន្តខ្នាតធំ ដែល​ជាស្នាដៃនិពន្ធ និងដឹកនាំរឿង ដោយ នាយ គ្រឿន មួយនេះ នឹង​ចាក់បញ្ចាំងជូនសាធារណជនទស្សនា ចាប់ពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅហើយនៅរោងភាពយន្ត Major Cineplex, Legend Cinema និង Prime Cineplex

អត្ថបទ៖ ធារី

មតិយោបល់