• 2022-11-07 07:00:00
  • ព័ត៌មាន

នូ ឧសភា៖ “ស្រឡាញ់ភេទដូចគ្នា មិនមែនជាជំងឺឆ្លង តែវាជារឿងធម្មជាតិ សូមបើកចិត្តទូលាយទទួលយក”

  • 2022-11-07 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង Original Song សំឡេងស្រទន់ និងជាតារាសម្ដែងរូបសង្ហា កំពុងតែត្រូវប៉ាន់ខ្លាំងក្នុងទីផ្សារសម្ដែងរឿងនៅក្នុងប្រទេសកម្ពុជា លោក នូ ឧសភា បានបញ្ចេញមតិយ៉ាងច្បាស់ៗចំពោះការស្រឡាញ់ភេទដូចគ្នា ខណៈនៅកម្ពុជាបច្ចុប្បន្នមានកំណើនអ្នកស្រឡាញ់ភេទដូចគ្នាច្រើន ដែលពួកគេទាំងនោះហ៊ាន បញ្ចេញជាសាធារណៈ។

ឆ្លៀតនៅក្នុងឱកាសចូលរួមសម្ភោធជាផ្លូវការនូវខ្សែភាពយន្ដធំរបស់ផលិតកម្ម LD រឿង “ជួបស៊យ វគ្គ៣” កាលពីថ្ងៃ ០១ ខែវិច្ឆិកា កន្លងទៅនេះ នូ ឧសភា បានថ្លែងពីការស្រឡាញ់ភេទដូចគ្នា បន្ទាប់ពីតារាប្រុសរូបនេះបានសម្ដែងក្នុងរឿង BL ប្រុសស្រឡាញ់ប្រុស ក្នុងរឿង សួស្ដីអ្នកជិតខាង

មិនប្រកាន់ស្នេហា និងភេទ ច្រើន នូ ឧសភា បានថ្លែងប្រាប់ Sabay ថាសម្រាប់លោកស្រឡាញ់ភេទ ដូចគ្នា មិនមាន បញ្ហាអ្វីទេសម្រាប់លោក ហើយលោកក៏មិនប្រកាន់អ្វីច្រើនជំពូកមនុស្សទាំងនោះផងដែរ ព្រោះបច្ចុប្បន្ន អ្នកស្រឡាញ់ភេទដូចគ្នា មានភាពខ្លាហ៊ាន ក្នុងបញ្ចេញជាសាធារណ ហើយមនុស្សទូរ ទៅក៏មានការយល់ដឹងច្រើនអំពីបរិបទនេះ។

នូ ឧសភា ថ្លែងប្រាប់ Sabay៖បាទ មួយរយៈចុងក្រោយនេះ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ពួកគាត់ ហ៊ានបញ្ចេញជាសាធារណៈ ថាពួកគាត់ជាអ្នកស្រឡាញ់ភេទដូចគ្នា សម្រាប់បងគឺមិនមានបញ្ហាអ្វីនោះទេ ទទួលយកបាន ដោយសារតែពួកគាត់សុទ្ធតែជាមនុស្សដូចគ្នា មានសិទ្ធរស់រានក្នុងសង្គមមួយដូចមនុស្សធម្មតារស់នៅដែរ ហើយខ្ញុំសុំសូមសំណូមពរគ្រប់គ្នា ឱ្យបើកចិត្តទូលាយ ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា”។

តារាប្រុសរូបនេះបញ្ជាក់ថា៖ មែនទែនទៅ ការស្រឡាញ់ភេទដូចគ្នា វាជារឿងធម្មជាតិ មិនមែនជាជម្ងឺឆ្លង ឬកាត់តាមអ្នកដែលដើរជាមួយគ្នានោះទេ គឺគ្រប់យ៉ាង គឺកើតចេញពីធម្មជាតិ ដូច្នេះសម្រាប់កត្តានេះមិនមាន បញ្ហាចោទនោះទេ

អត្ថបទ៖ Kesor

មតិយោបល់