• 2022-11-06 06:00:00
  • ព័ត៌មាន

ហេតុការណ៍ល្បីៗ និងរន្ធត់ ជុំវិញសិល្បៈប្រទេសថៃ ក្នុងឆ្នាំ ២០២២

  • 2022-11-06 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់តាំងពីដើមឆ្នាំ ២០២២ រហូតមកដល់ចុងឆ្នាំ ២០២២ នេះនៅក្នុងឧស្សាហកម្មកម្សាន្ដប្រទេសថៃ ហាក់មានច្របូកច្របល់យ៉ាងខ្លាំង បន្ទាប់ពីកើតឡើងនូេះហេតុការណ៍ល្បីៗ ដែលធ្វើឱ្យមហាជនសោក ស្ដាយយ៉ាងក្រៃចំពោះហេតុការណ៍ដ៏ក្រៀមក្រំនោះ ដែលមានការបាត់បង់នូវសិល្បករ និងសិល្បការិនី សុទ្ធតែជាបុគ្គលល្បីៗ។

១.តារាសម្ដែង Tangmo Nida

ហេតុការណ៍ដ៏រន្ធត់ និងសោកសៅខ្លាំងបំផុតសម្រាប់អ្នកគាំទ្រថៃ និងមហាជនជុំប្រទេសជិតខាង ក្រោយឧបទេវហេតុធ្លាក់ពីលើទូកល្បឿនរបស់តារាសម្ដែងថៃ Tangmo Nida កាលពីថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ២០២២

២.Pinkky

កាលពីអំឡុងខែ សីហា កន្លងទៅនេះ កំពូលតារាស្រី Pinkky ដែលត្រូវជាមិត្តភក្តិស្និទ្ធស្នាល Tangmo Nida បង្ករការភ្ញាក់ផ្អើលយ៉ាងដែលត្រូវបានប៉ូលិសចាប់ខ្លួន ទាំងម្ដាយ និងប្អូនប្រុស ពីបទបោកប្រាស់លុយប្រមាណជា ៧០លាន ដុល្លារ និងមានការរុបអូស ឡាន ផ្ទះ សម្ភារៈជាច្រើនផ្សេងទៀត ហើយ បច្ចុប្បន្នតារាស្រីរូបនេះ និង ម្ដាយ ប្អូន កំពុងជាប់ពន្ធនាគារប្រទេស

៣.តារាសម្ដែង Sorapong Chatree

កាលពីថ្ងៃទី១០ មីនា តារាសម្ដែងជើងចាស់ប្រចាំ ប្រទេសថៃគឺលោក Soraphong Chatri បានទទួលមរណភាព ដោយសារជំងឺមហារីកសួត

៤. Michelle Chairote Poupart

ករណីអតីតតួឯករឿង សំណព្វចិត្តអ្នកគាំទ្ររឿងភាគនាទស្សវត្សរ៍៩០ លោក Michael Poupart ឬលោក Michelle Chairote Poupart មានអាយុ ៥២ ឆ្នាំបានសម្រេចចិត្តបញ្ចប់ជីវិតនៅផ្ទះ ក្នុងតំបន់ Lat Phrao ប្រទេសថៃ ដោយប្រើប្រាស់កាំភ្លើងបាញ់ខ្លួនឯង។ បន្ទាប់ពីទទួលរងនូវ ជំងឺធ្លាក់ ទឹកចិត្តអស់រយៈពេលជាង២ ឆ្នាំ និងជំងឺប្រចាំកាយខ្សោយសាច់ដុំ

៥.តារាសម្ដែង Toi Setha

លោកបានទទួលមរណភាពនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងអាយុ ៧៧ ឆ្នាំ ដោយសារជំងឺមហារីកសួត ធ្វើទុក្ខដល់កម្រិតចុងក្រោយ

៦. តារាសម្ដែង Thammarat Naksuriya

លោកបានទទួលមរណភាពនៅអាយុ ៨៧ឆ្នាំ ដោយសារជំងឺកូវីដ១៩ ហើយឥទ្ធិពលជំងឺនេះបានចូលវាយលុកដល់សួត រហូតដល់កម្រិត មិនអាចសង្គ្រោះបាន

អត្ថបទ៖ Kesor

មតិយោបល់
អត្ថបទពេញនិយម