• 2022-11-04 04:50:00
  • ព័ត៌មាន

ចំណែកមួយជួយសង្គម នូ ឧសភាព ផ្ដុំអ្នកជិះម៉ូតូធំ យកអំណាយជូនសិស្សសាលាខ្វះខាតនៅ មណ្ឌលគិរី

  • 2022-11-04 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នូ ឧសភា មិនត្រឹមតែជាតារាសម្ដែង និងជាតារាចម្រៀងសង្ហា មុខមាត់ស្រស់ស្អាត សូម្បីតែ បេះដូង និងចិត្តក៏ល្អប្រពៃផងដែរ ដោយតារារូបបានប្រមូលផ្ដុំក្រុមអ្នកជិះម៉ូតូធំ នឹងធ្វើកម្មវិធីសម្បុរធម៌មួយទៅកាន់ខេត្ត មណ្ឌលគិរី

ដោយសម្លឹងឃើញពីភាពខ្វះខាតរបស់កុមារកម្ពុជានៅតាមតំបន់ដាច់ស្រយាល ដែលខ្វះខាតសម្ភារសិក្សា នូ ឧសភាព បានថ្លែងប្រាប់ Sabay កាលពីថ្មីៗនេះថា លោក រួមជាមួយក្រុមម៉ូតូធំ បានសហការ គ្នានាំយកនូវអំណាយមួយចំនួន ដែលបានប្រមូលពីសប្បុរសជននានាតាមរយៈលោក យកទៅចែកជូន ដល់សិស្សសាលាចំនួន ៧២ នាក់ នៅសាលា ប៊ូរាំង ខេត្តមណ្ឌគិរី ដើម្បីសម្រួលដល់ការលំបាករបស់ ប្អូនៗរស់នៅទៅនោះ។

នូ ឧសភាព ថ្លែង៖ “បាទ ដោយសារខ្ញុំមានក្រុមម៉ូតូមួយ ហើយខ្ញុំក៏បានប្រមូលផ្ដុំគ្នា បង្កើតជាកម្មវិធី សប្បុរសធម៌ ជួយក្មេងនៅមណ្ឌលគិរី សាលាប៊ូរាំង ហើយនឹងយកអំណាយដែលបានមកពីសប្បុរស ជនដែលពួកគាត់បរិច្ចាក យកទៅជួយក្មេងសិស្សសាលាទាំង ៧២ នាក់”។

យ៉ាងណាមិញចំពោះកម្មវិធីសប្បុរសធម៌នាំយកអំណាយជួយសិស្សទាំង ៧២ នាក់នៅសាលា ប៊ូរាំង ខេត្តមណ្ឌលគិរី នេះនឹងរៀបចំឡើង ដោយចាប់ធ្វើដំណើរពីរាជធានីភ្នំនៅថ្ងៃទី ៥ ខែ វិច្ឆិការ ដូច្នេះ សម្រាប់ សប្បុរសជនដែលមានបំណងចង់ចូលរួម អាចបរិច្ចាទៅតាមលទ្ធភាពរហូតដល់ថ្ងៃទី ៥ តែម្ដង

អត្ថបទ៖ Kesor

មតិយោបល់