• 2022-11-10 04:48:29
  • ព័ត៌មាន

យីអ៊ុនដាក់? ក្រោយ​គ្រោះថ្នាក់ចរាចរណ៍ ឥឡូវ ម៉ូលីកា ត្រូវ​គេ​គំរាម តែ​នាងថាមិនឲ្យ​រួចខ្លួនឡើយ!

  • 2022-11-10 04:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាចម្រៀងRock ម៉ូលីកា ដែលក្លាយជាមេតុងទីនធំមួយនោះហើយ​មុន​នេះបាន​បើក​រថយន្ត​ស៊េរីប្រណិត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ ឥឡូវ​មាន​ដំណឹង​ថា នាង​ត្រូវបានក្រុមជន អានាមិកផ្ញើរសារ ជាអក្សរផង,សម្លេង និងរូបភាពកំភ្លើងខ្លី និងអាកា ផងព្រមានមកលើនាងដោយខ្លះនិយាយ​បង្ខូចកេរ្ដិ៍ឈ្មោះនាង និងខ្លះទៀតព្រមានឲ្យនាងប្រគល់លុយជាថ្នូរពួកគេមិនធ្វើឲ្យនាងគ្រោះថ្នាក់។

ករណីដ៍រសើបនេះបានផ្ទុះ​ឡើង​នៅ​ថ្ងៃម្សិលមិញ ក្រោយ​មានជនអាណាមិកផ្ញើរជូនម៉ូលីកា តាមហ្វេសបុកមួយ។ គណនី​នេះ បាន​សរសេរថា ”មេតុងទីន ជំពាក់លុយតុងទីនរាប់លានដុល្លារ ហើយសុំមិនឲ្យគេផុស គ្នាខ្លាចអត់បានលុយចេះតែចាញ់បោកវា តែខ្ញុំអត់ព្រមទេ វាយកលុយគេទិញឡានហ៊ឺហា  ដេញតុងទីន មិនដែលបានលុយគ្រប់ម៉េច ឲ្យ​គេរំលស់ កូនស្គាល់វា បើមិនជំពាក់គេវ័នក បើមិនចឹងវាជំពាក់កូនរាប់រយនាក់ រាល់ថ្ងៃ ហើយវានឹងប្រមូលលុយអ្នកថ្មីសងអ្នកចាស់ ចឹងមានន័យថា ចង់បោកអ្នកថ្មីសងចាស់ដែលវាបោកមែន វីដេអូមានទៀតចាំផុស ឲ្យអស់ព្រោះអាណិត អ្នកក្រោយគ្នាមិនដឹងអី ខ្ញុំអ្នកមុនអត់បានលុយ ហើយខ្ញុំយល់អារម្មណ៍”។

ក្រោយឃើញជនព្យាយាមចោទប្រកាន់នាងបែបនេះម៉ូលីកា បានតបវិញយ៉ាងខ្លីថា”ចង់និយាយថាធ្វើចឹង បានអីមកវិញ ផុសនិងចង់បានអីឲ្យប្រាកដ ម៉េចមិនយកអាខោនពិតមកផុសមកបើខ្លាំង”។

នៅមានអាខោនFake មួយចំនួនទៀតដែលផ្ញើរសារមកគម្រាមម៉ូលីកា ដូចជាពាក្យថា”ត្រៀមខ្លួន ឲ្យហើយ ទៅម៉ូលីកា…”។ក៍មានសារខ្លះទៀតពីក្រុមអានាមិកផ្ញើរមកគម្រាមម៉ូលីកា ទាំងជាសម្លេង និងរូបកាំ ភ្លើងខ្លី,វែង ទៀតផងហើយពួកគេគម្រាមឲ្យនាងផ្ញើលុយ បើមិនដូច្នេះទេគេនឹងសម្លាប់នាងជាដើម…។

ជុំវិញបញ្ហា​នេះ ម៉ូលីកា បានចេញវីដេអូ Live កាលពីរសៀលថ្ងៃទី៩ វិច្ឆិកា ថានាងមិនដែលស្គាល់ជនតាមបំផ្លាញនាងទាំងនោះដែរ ព្រោះពួកគេមិនមែនជាកូនតុងទីនរបស់នាងឡើយ។ យ៉ាងណានាងស្នើ​ឲ្យក្រុមទាំងនោះ ចេញមកបញ្ជាក់ការ​ពិត មកថាតើនាងបោកលុយគេអស់ប៉ុន្មាន?មិន​ត្រឹម​ប៉ុណ្ណឹង តាម ម៉ូលីកា បាន​ឲ្យ​ដឹង​ទៀត​ថា មាន​អាខោន Fake  ទាំងនោះ គំរាមឲ្យនាងប្រគល់ លុយ បើ មិនអីចឹងទេគេនឹងបាញ់ ឬសម្លាប់ ចោល ហើយក្រុមនោះបានប្រើអាខោនប្លែកៗទាំង​អស់។ យ៉ាង​នេះ​ក្ដី ម៉ូលីកា បានព្រមានវិញថា អ្នក​ដែលចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់នាង គឺនាងមិនឲ្យពួកគេរួចខ្លួនជាដាច់ខាត ព្រោះអ្វីៗនឹងត្រូវធ្វើ ទៅតាមផ្លូវច្បាប់ទាំងអស់ ខណៈពេលនេះនាងថា បានដឹងតម្រុយខ្លះៗ​ហើយ ហើយ​សមត្ថកិច្ច​ដែល​នាង​ពឹងពរ កំពុងដំណើរ​ការ​ស៊ើបអង្កេត​បន្ត។

គូរបញ្ជាក់ថាម៉ូលីកា ជាម្ចាស់ក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) បានចុះហត្ថលេខាសហការណ៍ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) កាលពីថ្ងៃសុក្រ ទី២២ ខែកក្កដាឆ្នាំ២០២២ រយៈពេល១ឆ្នាំ ដោយផោ្ដតលើសេវាកម្មការពារផ្លូវច្បាប់ប្រកបដោយប្រសិទ្ធិភាព និងជួយសម្រួល ដល់តំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន ក៍ដូចជាបង្កើននូវជំនឿរចិត្តដល់អតិថិជនរបស់ក្រុមហ៊ុន ដើម្បី ឲ្យក្រុមហ៊ុនកាន់តែមានភាពរីកចម្រើនទៅមុខជាលំដាប់។

ដូច្នេះ​ចំពោះ​ករណី ដែល​ក្រុមជន​ ផ្ញើរសារទាំងអក្សរ,សម្លេង និងរូបភាពជាកាំភ្លើងផងព្រមានដល់អាយុជីវិតនាងនោះ ម៉ូលីកា ថាក្រុមនោះ​នឹង​មិនអាច​គេចផុត​ពីសំណាញ់ច្បាប់ឡើយ ហើយនាងនឹងវែកមុខ លាតត្រដាងពួកគេនាពេលខាងមុខនេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់