• 2022-11-17 04:07:08
  • ចម្រៀង

ធ្លាប់ស្ដាប់ភិក្ខុ សាន សុជា ទេសនា និងស្មូត លាន់មាត់គ្រប់គ្នាថាពីរោះ ឥឡូវស្ដាប់សំឡេងច្រៀងវិញក៏មិនធម្មតា

  • 2022-11-17 04:07:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងភេទជាសង្ឃជិត ៣០ឆ្នាំ ភិក្ខុ សាន សុជា បានចែកធម្មទានដល់ពុទ្ធបរិស័ទស្ទើរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស។ មុនព្រះអង្គ ក្លាយជាភិក្ខុដែលពុទ្ធបរិស័ទភាគច្រើន ជ្រះថ្លា ហើយគោរពបូជាដូចបច្ចុប្បន្ន ព្រះអង្គបានបង្កើតឃ្លាំងស្ដុកព្រះធម៌ទេសនាយ៉ាងច្រើននៅលើបណ្ដាញសង្គម ដើម្បីជាធម្មទានដល់មនុស្សទាំងពួង។

កុំថាឡើយអ្នកសិល្បៈ សូម្បីតែពុទ្ធបរិស័ទដែលនិយមតាមដានការផ្សាយធម្មទានរបស់ព្រះអង្គ ក៏មិនដែលបានឮព្រះភិក្ខុអង្គនេះ ច្រៀងយ៉ាងពីរោះកាលពីកុមារភាពដែរ ពោលគឺពួកគេធ្លាប់តែបានឮព្រះអង្គស្មួត ឬសម្ដែងព្រះធម៌ទេសនាប៉ុណ្ណោះ។

ស្រាប់តែពេលនេះ ធ្លាយវីដេអូចម្រៀង ១បទ ដែលមានចំណងជើងថា"រំដួលក្រចេះ" ដែលអ្នកទម្លាយអះអាងថា នេះជាសំឡេងច្រៀងគោករបស់លោកម្ចាស់គ្រូ សាន សុជា កាលពីឆ្នាំ១៩៩០ ពោលគឺតាំងពីព្រះអង្គមិនទាន់បួស។

@chhimsophy30

♬ original sound - សុទស្សនៈភិក្ខុ

គណនីTik Tok ឈ្មោះ សុទស្សនៈភិក្ខុ បានភ្ជាប់ចម្រៀងនេះជាមួយរូបថត ១សន្លឹកដែលបង្ហាញរូបថតព្រះអង្គ សាន សុជា ជាមួយបងប្អូនប្រុសស្រីចំនួន ៣នាក់ផ្សេងទៀត។ ក្រោយពីបញ្ចេញវីដេអូដ៏កម្រនេះ មានអ្នកនិយមតាមដានការស្ដាប់ព្រះធម៌ទេសនារបស់ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា បានសរសើរថាច្រៀងបានពីរោះ ហើយពូកែរក្សាទុកវីដេអូនេះបានយូរ ព្រោះគិតត្រឹមឆ្នាំ២០២២ នេះមានរយៈពេលជាង ៣០ឆ្នាំហើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់