
- 2024-07-26 03:09:16
- ព័ត៌មាន
កំពុងទក់សាច់ប្រឈមនឹងជាប់ពន្ធនាគារ ៤ ឆ្នាំ ឥឡូវ Yoo Ah In ត្រូវបុរសម្នាក់ចោទថារំលោភទៀត
- 2024-07-26 03:09:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពុងទក់សាច់ប្រឈមនឹងជាប់ពន្ធនាគារ ៤ ឆ្នាំ ឥឡូវ Yoo Ah In ត្រូវបុរសម្នាក់ចោទថារំលោភទៀត
ចន្លោះមិនឃើញ
តារាសម្តែង Yoo Ah In ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការកាត់ទោសពីបទប្រើប្រាស់គ្រឿងញៀន ត្រូវបានគេរាយការណ៍មកថា ជាប់ចោទប្រកាន់ពីបទរំលោភផ្លូវភេទលើភេទដូចគ្នាមួយករណីទៀតហើយ។
នៅថ្ងៃទី ២៦ ខែកក្កដា ប៉ុស្តិ៍ប៉ូលីស Yongsan បានរក្សាទុក Yoo Ah In ដោយចោទប្រកាន់ពីបទរំលោភផ្លូវភេទលើបុរសម្នាក់ដែលមានអាយុ ៣០ ឆ្នាំ។ នៅក្រោមច្បាប់របស់ប្រទេសកូរ៉េ ការរំលោភផ្លូវភេទលើភេទដូចគ្នាត្រូវបានចាត់ទុកថាជាការរំលោភបំពាន។
Yoo Ah In កំពុងត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទលើបុរសម្នាក់ ដែលកំពុងដេកនៅក្នុងផ្ទះ នៅ Yongsan កាលពីថ្ងៃទី ១៤ ខែកក្កដា។ ទោះបីជាប៉ូលីសបានទទួលរបាយការណ៍ពីលោក A ប៉ុន្តែពួកគេមិនទាន់បានជូនដំណឹងដល់ Yoo Ah In នៅឡើយទេ។ ពួកគេគ្រោងនឹងកោះហៅ លោក Yoo មកសាកសួរក្នុងពេលឆាប់ៗនេះ។
នៅថ្ងៃកើតហេតុ លោក A បានអះអាងថា ខ្លួនកំពុងដេកនៅផ្ទះតាំងពីម៉ោង ៦ព្រឹក ដល់ម៉ោង ៤ល្ងាច ទើបដឹងថា ខ្លួនត្រូវបានរំលោភសេពសន្ថវៈ ពេលភ្ញាក់ពីដំណេក។
បុគ្គលដដែលបន្ថែមទៀតថា ផ្ទះនោះមិនមែនជាផ្ទះរបស់ ខ្លួន ក៏ដូចជា Yoo Ah In ឬលោក A ទេ ប៉ុន្តែជាផ្ទះគេផ្សេងទៀត។
ទោះជាយ៉ាងណា អ្នកតំណាងផ្នែកច្បាប់របស់លោក Yoo ក៏បានចេញបញ្ជាក់ និងច្រានចោលអំពីករណីនេះថាពុំមែនជាការពិតឡើយ និងសំណូមពរសុំឲ្យមានការយោគយល់ កុំយាយីជីវិតឯកជនចំពោះលោកខ្លាំងពេក។
ជាក់ស្ដែង ថ្មីៗនេះ ព្រះរាជអាជ្ញាបានស្នើឱ្យមានការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៤ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ លានវ៉ុនចំពោះតារាសម្តែង Yoo Ah In ដែលស្ថិតនៅក្រោមការកាត់ទោសពីបទប្រើប្រាស់គ្រឿងញៀនជាប្រចាំ៕