• 2022-11-17 07:36:38
  • ព័ត៌មាន

Black Panther 2 វ៉ាដាច់ Black Adam រកប្រាក់បានរាប់រយលានដុល្លារត្រឹមរយៈពេល ៩ ថ្ងៃ

  • 2022-11-17 07:36:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រណាំង Box Office នៃកំពូលភាពយន្ដហូលីវូដ របស់គូប្រជែង Marvel និង DC បានបញ្ចប់នៅពេលដែល "Black Panther2" វ៉ាដាច់ "Black Adam" ជាផ្លូវការ

ជាក់ស្តែង គិតត្រឹមថ្ងៃទី ១៧ ខែវិច្ឆិកា កំពូលវីរបុរសភាពយន្ត Black Panther 2 រកចំ ណូលបាន ៣៥៥ លានដុល្លារ ទូទាំងពិភពលោកជាផ្លូវការ។ ទន្ទឹមនឹងនេះ ប្រាក់ចំណូលរបស់ Black Adam ទើបតែឈប់ត្រឹម ៣៥២ លានដុល្លារ នេះបើយោងតាមស្ថិតិពី Box Office Mojo

ចេញផ្សាយនៅថ្ងៃទី ៩ ខែវិច្ឆិកា ខ្សែភាពយន្តចុងក្រោយបង្អស់របស់ Marvel Cinematic Universe ទទួលបាន ២០៥ លានដុល្លារ នៅ Box Office ក្នុងស្រុក និង ១៥០ លានដុល្លារ អន្តរជាតិWakanda Forever បានបំបែកឯតទគ្គកម្មជាង ១៨០ លានដុល្លារអាមេរិក ដែលកើនឡើងដល់ចំណាត់ថ្នាក់ទីពីរនៃឆ្នាំបន្ទាប់ពី Doctor Strange in the Multiverse of Madness ដែលមាន ១៨៧លានដុល្លារ

ចេញផ្សាយជិតមួយខែមុន Black Adam បច្ចុប្បន្នរកបាន ១៥១ លានដុល្លារ នៅក្នុងទីផ្សារ ក្នុងស្រុក និង ២០១ លានដុល្លារ នៅក្នុងរោងកុនបរទេស។ អត្រាកំណើនប្រាក់ចំណូលរបស់ DC blockbuster ត្រូវបានកាត់បន្ថយយ៉ាងច្បាស់ចាប់តាំងពី Black Panther: Wakanda Forever ត្រូវបានចេញផ្សាយជាផ្លូវការ។

ក្នុងនាមជាគម្រោងដ៏សំខាន់បំផុតដើម្បីបិទវគ្គទី ៤ នៃ Marvel ហើយ Black Panther 2 មានបេសកកម្មដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធតារាសម្តែង Chadwick Boseman។ ជាមួយនឹង តួសម្តែងដ៏ធំ និងវត្តមានរបស់កំពូលវីរបុរសថ្មីៗ ការងារនេះគឺជារឿងកំពូលវីរបុរសដ៏ធំបំផុតក្នុងឆ្នាំនេះ ជាមួយនឹងដើមទុនវិនិយោគចំនួន ២៥០លានដុល្លារ

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់