• 2022-11-18 06:19:40
  • ព័ត៌មាន

អបអរសាទរ! អង្គការហ្វាពន្លឺសិល្បៈ ឈ្នះកំណត់ត្រា Guinness World Records លើការសម្តែងសៀក

  • 2022-11-18 06:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តភាគច្រើនប្រហែលជាបានស្គាល់ និងធ្លាប់ឮអង្គការហ្វា ឬហ្វាពន្លឺសិល្បៈ ដោយសារតែអង្គការនេះបានជ្រោងកុមារក្រីក្រ និងកុមារមានវិបត្តិនៅកម្ពុជាជាច្រើនឲ្យបានរៀនជំនាញសិល្បៈ និងចំណេះដឹងទូទៅ។រហូតមកដល់ថ្ងៃនេះ អង្គការហ្វាសិល្បៈទទួលបានជ័យជំនះលើការសម្តែងសៀកវែងជាងគេលើពិភពលោក រហូតធ្វើឲ្យគ្រប់គ្នាត្រេកអរយ៉ាងខ្លាំង។

ហ្វារពន្លឺសិល្បៈ ជាសមាគមមិនរកប្រាក់ចំណេញ មានទីតាំងនៅខេត្តបាត់ដំបង ជាស្ថាប័នដែលបានបង្កើតសិល្បៈសៀកដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក បានប្រកាសនឹងប្តេជ្ញា សម្រេចនូវបេសកម្មដ៏អស្ចារ្យមួយក្នុងឆ្នាំ២០២១ និងធ្វើការសម្តែងនៅលើឆាករយៈពេល ២៤ម៉ោង និង ១ នាទី ដើម្បីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ទី១០ ជូនដល់ប្រទេសកម្ពុជា លើផ្នែកសម្តែងសៀក ដែលមានរយៈពេលវែងជាងគេ។

បើតាមសេចក្តីរាយការណ៍របស់សារព័ត៍មាន Phare បានឲ្យដឹងថា កាលពីខែ មីនា ឆ្នាំ២០២១ កន្លងទៅ ជាងមួយឆ្នាំហើយ ដែលអង្គការហ្វារពន្លឺសិល្បៈចំណាយកម្លាំងកាយចិត្ត ដើម្បីបង្កើតនូវ «កម្មវិធីសម្តែងសៀកវែងជាងគេលើពិភពលោក»ជាផ្លូវការ ក្នុងរយៈពេល ២៤ម៉ោង១០នាទីនិង៣០វិនាទី ដោយមានអ្នកជំនាញសម្តែងចូលរួមមានចំនួន៩០ សម្តែងពីការសម្តែងចំនួន ៣១ ហើយប្រវត្តិសៀកនេះមានរយៈពេល២០ឆ្នាំ ដោយ ហ្គីនណេស(Guinness) verify ទទួលស្គាល់និងវាយតម្លៃយ៉ាងជោគជ័យក្នុងរយៈពេល១ឆ្នាំដែលមាន ១៣១ទំព័រ និង២៥វីដេអូនៃភស្តុតាង។

ទោះបីជាអង្គការតូចមួយនៅក្នុងប្រទេសនេះក៏ដោយ Phare បានសម្រេចកសាងកេរ្តិ៍ឈ្មោះល្បីលើពិភពលោកដូចជា Cirque Du Soleil និង Moscow State Circus។ Phare រួមមាន កាយសម្ព័ន្ធ វេទមន្ត របាំ ល្ខោន ត្លុក តន្ត្រី ការបង្រួបបង្រួម ការច្រៀងអាយ៉ង ការរាំរបាំ គំនូរបន្តផ្ទាល់ ការជិះកង់ សកម្មភាពភ្លើង និងច្រើនទៀត។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

មតិយោបល់
អត្ថបទពេញនិយម