• ព្រហស្បតិ៍, 24 វិច្ឆិកា 2022 04:03
  • ព័ត៌មាន

ដល់កពេក! គួច ខេវិន ចេញមុខវិនិច្ឆ័យលើដំណើរឆ្កួតរបស់ ម៉ូលីកា និង សឿ សុធារ៉ា

  • ព្រហស្បតិ៍, 24 វិច្ឆិកា 2022 04:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបត្ដិលេងតុងទីន បានធ្វើឲ្យអតីតមេតុងទីពីររូបដែលម្នាក់ជាតារាសម្ដែង និងម្នាក់ទៀតជាតារាចម្រៀង ធ្លាក់ក្នុងបំណុលតែរៀងៗខ្លួន។ ក្នុងពេលរលាស់ខ្លួនចេញពីបំណុលនេះ ម៉ូលីកា បានដៀលចំៗទៅ សឿ សុធារ៉ា ថាឆ្កួតលែងមានទំនួលខុសត្រូវសងបំណុលគេដូចខ្លួនទៀតហើយ។

ការប្រើពាក្យដែលមហាជនគិតថាមិនសមរម្យនេះ ក៏បានធ្វើឲ្យអ្នកសិល្បៈមួយចំនួនរង្កៀសចិត្ដដែរ។ ជាក់ស្ដែងអ្នកដឹកនាំសម្ដែងចាស់វស្សា គួច ខេវិន ហ៊ានចេញមុខរិះគន់ចំៗទៅលើ ម៉ូលីកា វិញដោយនិយាយថានាងទេដែលជាមនុស្សឆ្កួត។ លោកថា៖ “ឆ្កួត មានដំណើរឆ្កួត…ការពិតវាឆ្កួតខ្លួនវាតើ!”។

អ្នកដែលបានតាមដានដំណើររឿងនេះស្ទើរគ្រប់គ្នាបានយល់ ហើយគាំទ្រសម្ដីលោក គួច ខេវិន។ អ្នកខ្លះមិនត្រឹមតែគាំទ្រសម្ដីនេះទេ ថែមទាំងឆ្លៀតប្រើបណ្ដាញសង្គមរបស់ខ្លួន ដើម្បីLive និងComment ស្ដីបន្ទោសអតីតតារាចម្រៀងរ៉ុកដែលបច្ចុប្បន្នគេស្គាល់ថាជាមេតុងទីនដ៏ធំឈ្មោះ ម៉ូលីកា ដែលបានពាក្យមិនល្អលើ សឿ សុធារ៉ា ទៀតផង។

ក្រោយផ្ទុះការរិះគន់ខ្លាំងគេឃើញ ម៉ូលីកា បានចេញមុខសុំទោសមហាជនជាសាធារណៈ ហើយថែមទាំងទៅក្រាបសំពះសុំទោស សឿ សុធារ៉ា ដល់វត្ដទៀតផង។ ក្នុងពេលទៅសុំទោសនោះអ្នកនាង សឿ សុធារ៉ា បានទម្លាយថា ម៉ូលីកា បានជូនលុយនាងចំនួន ២៥ម៉ឺនរៀល និងទឹកត្រចៀកកាំមួយឡូ ហើយអ្នកនាងក៏មិនប្រកាន់ទោសអូសដំណើរអ្វីដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី