• 2022-11-29 07:39:38
  • ព័ត៌មាន

ក្នុងចំណោមរឿងជាច្រើនដែល ហួន ស្រីខួច បានថត នេះជាលើកទី១ ដែលនាងថតពិបាកខ្លាំងបំផុត

  • 2022-11-29 07:39:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញាលំដាប់រងទី២ Miss Cambodia 2021 និងជា Top កំពូល១០នាក់ចុងក្រោយក្នុងកម្មវិធី Miss Universe Cambodia 2022 កញ្ញា ហួន ស្រីខួច បង្ហាញអារម្មណ៏ពិតពេលបានថតរឿងត្រង់ឈុតសិចស៊ីលើគ្រែបែបស្រើបស្រាលជាមួយតួប្រុស ក្នុងរឿងថ្មីដែលមិនទាន់ចាក់បញ្ចាំងនៅឡើយទេ។

តាមការរៀបរាប់របស់ កញ្ញា ហួន ស្រីខួច បានប្រាប់ឲ្យ Sabayឲ្យដឹងថា នាងបានធ្លាប់ថតរឿងជាច្រើនដែរ ប្រហែលជាចូល១០រឿងជាងហើយ ប៉ុន្តែក្នុងចំណោមរឿងដែលនាងបានថតនោះមានតែរឿង Love Cover នេះប៉ុណ្ណោះដែលមានឈុតឆាកស្នហាលើគ្រែបែបស្តាយអឺរ៉ុប មានប្លង់ត្រូវគេងជាមួយគ្នា ថើបគ្នាបែបរោលរាល ហើយសម្រាប់ប្លងទាំងនេះមិនអាចកាត់តបាននោះទេ លេងធ្វើយ៉ាងណាឲ្យពិតទៅតាមដំណើរជិវិតសព្វថ្ងៃស្តែងៗ ដោយត្រូវនិយាយជាភាសាអង់គ្លេសទៀត តែចំពោះរឿងភាសានេះមិនមែនជាបញ្ហាចោទសម្រាប់នាងនោះឡើយ ព្រោះនាងហាត់និយាយភាសានៅផ្ទះជារៀងរាល់ថ្ងៃ ម្យ៉ាងវិញទៀតនោះ តួនេះគឺជាតួដែលមានចរិកជាស្រីអឺរ៉ុប។ ស្រី ខួច ៖ «លើកទី១បង អត់ដែលលេងប្លង់បែបអីច្ចឹងៗទេ ប៉ុន្តែលើកទី១នេះ យើងលេងបានល្អ យើងលេងដល់ ហើយស៊ីជាមួយចរិកតួទៀត កន្លែងដែលពិបាកបំផុតនោះគឺ វគ្គដោះខោអាវគេងជាមួយគ្នា ហើយសម្រាប់វគ្គនេះថតខុស២ដងទៀត យើងទាំងពីរលេងធ្វើយ៉ាងណាឲ្យដូចធម្មជាតិ »

ស្រី ខួច បានបន្ថែមឲ្យដឹងទៀតថា នេះគឺជារឿងលើកទី១ហើយពិបាកសម្រាប់នាង ព្រោះត្រូវលេងឲ្យលះអស់ពិចិត្ត ឲ្យដូចជាស្រីអឺរ៉ុបយ៉ាងអីច្ចឹង។សម្រាប់តួប្រុសដែលត្រូវដើរតួជាមួយបវរកញ្ញារូបនេះ ជាអនិកជនខ្មែរដែលរស់នៅបរទេស ហើយឈ្មោះក្នុងសាច់រឿងគឺមានឈ្មោះថា ដារ៉ូ។

ចុងក្រោយ កញ្ញា ហួន ស្រីខួច បានផ្តាំផ្ញើរទៅប្រិយមិត្តនិងអ្នកគាំទ្រទាំងអស់ ជួយគាំទ្រកុនខ្មែរនិងសិល្បៈផ្សេងៗទៀតឲ្យកាន់តែរីកចំរើនទៅមុខ ហើយណាមួយតួកុនស្រុកខ្មែរយើងភាគច្រើនកើតចេញពីគ្រួសារដែលមិនសូវធូរធា ដូចនេះជីវិតតស៊ូរស់នៅគឺខ្វះខាតខ្លាំងណាស់ ដូចនេះសូមជួយលើកទឹកចិត្តពួកគាត់ផង។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់