• 2022-11-30 03:11:00
  • ព័ត៌មាន

ចម្លើយមួយម៉ាត់របស់ សេង មង្គល ធ្វើឲ្យ ទ្រី ដាណា ឌឺទៅកាន់អ្នកពូកែទើសគ្រប់គ្នា

  • 2022-11-30 03:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពុងស្ថិតនៅក្នុងភាពមន្ទិលចំពោះទំនាក់ទំនងស្នេហារបស់តារាសម្ដែង សេង មង្គល ជាមួយកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និងអ្នកស្រី ទ្រី ដាណា។ មង្គល ចាប់ផ្ដើមដកឃ្លាពីច័ន្ទនីរ័ត្ន ហើយងាកស្និទ្ធស្នាលអ្នកមេម៉ាយ ទ្រី ដាណា ក្រោយពីលោកបានក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ដាណា ទ្រី។

ថ្មីៗនេះលោក សេង មង្គល បានបញ្ជាក់ចម្លើយអ្នកគាំទ្រតាមរយៈខមិនតាមបណ្ដាញសង្គមថា រូបលោកពិតជាស្រឡាញ់ ទ្រី ដាណា។ វីដេអូLive ដែលមានភ្ជាប់ចម្លើយយ៉ាងច្បាស់ៗនេះ ត្រូវបានគេយកមកកាត់បង្ហោះឡើងវិញដោយគណនីTik Tok ឈ្មោះ ទ្រី ដាណា ដោយភ្ជាប់ពាក្យថា៖ “អ្នកទើសស្ដាប់ឮនៅប៉ុណ្ណឹង!”។

ទោះជាយ៉ាងណាគេនៅមិនទាន់អាចរកចម្លើយពីសាមីខ្លួន ដើម្បីបញ្ជាក់លើពាក្យថា “ស្រឡាញ់”នៅពេលនេះ គឺជាពាក្យស្រឡាញ់ចេញពីបេះដូងក្នុងន័យជាគូគាប់ ឬស្រឡាញ់ក្នុងន័យរាប់អាន ដើម្បីរកស៊ីនោះទេ? រីឯកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នៅរក្សាភាពស្ងប់ស្ងាត់ ខណៈដែល សេង មង្គល និងចែដាណា បង្ហាញភាពស្និទ្ធស្នាលកាន់តែញឹកញាប់៕

ជិន សុភ័ក្ដ្រ

មតិយោបល់