• 2022-11-30 03:21:51
  • ព័ត៌មាន

ស្គាល់ D.O ច្បាស់ និងដឹងពី ៧ ចំណុច​នេះហើយ អ្នកពិបាកព្រងើយកន្តើយដាក់ណាស់

  • 2022-11-30 03:21:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះអ្នកជាអ្នកគាំទ្រ EXO ឬយ៉ាងណាក៏ដោយ ក៏មានរឿងមួយអ្នកមិនអាចបដិសេធបាន​ដែរ នោះគឺសមត្ថភាពឥតខ្ចោះគ្រប់ទម្រង់របស់ D.O ក្នុងវិស័យសិល្បៈ។ លោកបាន​ផ្លាស់ប្ដូរ និងអភិវឌ្ឍខ្លួនយ៉ាងអស្ចារ្យ នៅនឹង​មុខភ្នែក​អ្នកគាំទ្រ តាំងពីចូលសិល្បៈដំបូង ក្នុងនាម​ជាតារាចម្រៀង ឬ Idol និងនាមជាតារាសម្ដែង ដែលស៊ូតាំងពីជាតួរង រហូតកាន់កាប់តំណែងតួឯក។

ហេតុផល ៧​យ៉ាងផ្សេងទៀត នឹងបញ្ជាក់ច្បាស់ៗជូនប្រិយមិត្ត ក្នុងពេល​ឥឡូវ តាមរយៈអត្ថបទនេះ៖

១. មានចរិត ពីរ កប់ពីក្នុង

ចាត់ទុកថា​ នេះគឺជាមន្តស្នេហ៍ប្រចាំរបស់ D.O ព្រោះពេល​ចូលរួមកម្មវិធីកម្សាន្តណាមួយ លោកគឺជា Idol ម្នាក់ដែលមាន​ចរិត Cute ដូចកូនក្មេង។ ប៉ុន្តែពេល​ឡើងជាន់លើឆាកសម្ដែង ឬប្រែជា Idol D.O ប្ដូរទៅជាបុរសដែលម៉ឺងម៉ាត់មួយរំពេច។

២. ជាតារាសម្ដែងដែលឆ្លាត

តាំងពី D.O ទទួលបាន​ឱកាសសម្ដែង​ក្នុងរឿង "It’s Okay, That’s Love” អ្នកដែលធ្លាប់គាំទ្រអាជីពជា Idol របស់លោក មានការភ្ញាក់ផ្អើល​បាត់ទៅហើយ ព្រោះការសម្ដែង​របស់លោក គឺ​លើសពីការរំពឹង​ទុកទៅទៀត។

តៗរហូតមក D.O ក៏ស្រាប់តែឡើង​តំណែង​ ជាតួឯកធំ ក្នុងរឿង "100 Days My Prince” និងពេលនេះ គឺជាតួឯកប្រុសឆ្នើម ប្រចាំរឿងភាគ "Bad Prosecutor” ទៀត។ រឿងទាំងអស់នេះហើយ ដែលបាន​ធ្វើឲ្យគ្រប់គ្នា កាន់តែច្បាស់​នឹង​ភ្នែក ពីទេពកោសល្យក្នុងការបត់បែនគ្រប់ស្ថានភាពរបស់តារាសម្ដែង Do Kyungsoo

៣. អាចចាប់អាជីពជា អ្នកបិត Screen ទូរសព្ទបាន

ក្នុងភាគ​មួួរបស់កម្មវិធី **Knowong Bros** តារា​ប្រុសរូបនេះ​បាន បង្ហាញសមត្ថភាព ក្នុងការបិត **Screen** ទូរសព្ទបានយ៉ាងមាន​របៀប និងផ្ចិតផ្ចង់បំផុត។ នៅពេល​ឃើញ ទឹកដៃរបស់ **D.O** បែបនេះ ស្រាប់តែក្រុមការងារ ឬ តារាៗរបស់កម្មវិធី ហុចទូរសព្ទ ឲ្យ **D.O** ជួយបិតជាបន្តបន្ទាប់។

៤. មាន​មន្តស្នេហ៍ជាទីស្រឡាញ់របស់មនុស្សគ្រប់គ្នា

អ្នកណាដែល​បាន​ស្គាល់ ចរិតរបស់ D.O នៅខាងក្រៅ គេចមិនផុតពីលាន់មាត់ ថា​ស្រឡាញ់ទេ ព្រោះ​បុរសម្នាក់នេះ​ មិនមែន​ជាមនុស្សដែល​មាត់ផ្សេងចិត្តផ្សេង ឬ មានកលអ្វីមួយក្នុងបំណងអាក្រក់ដាក់អ្នកណា​ម្នាក់ឡើយ។ កើតមកជាកូនប្រុសដែល មាន​អាកប្បកិរិយាល្អ ចេះគួរសម ចេះឱនលំទោន និងត្រឹម​ត្រូវ មិនចេះគុំគួនអ្នកណា ទើបទៅណាមកណា D.O មានតែអ្នកអាណិតស្រឡាញ់ទាំងអស់។

៥. មិនចេះបើបណ្ដាញសង្គមទេ

សម័យនេះ​ទៅហើយ មនុស្សភាគ​ច្រើនសុទ្ធតែមាន​គណនីបណ្ដាញសង្គមរៀងខ្លួន ពិសេស​បើ​ជាតារាទៀត មុខជាត្រូវ​បង្កើត ដើម្បីភ្ជាប់ទំនាក់ទំនងល្អជាមួយនឹង​អ្នកគាំទ្រកាន់តែច្រើនហើយ។ ប៉ុន្តែសម្រាប់ D.O ហាក់ដូចជាមិនខ្វល់នឹងរឿងនេះ​ទេ។ មិនថា Twitter, FacebookInstagram លោក​មិនមាន ដូចសមាជិករួមក្រុមឡើយ។

សាមីខ្លួនធ្លាប់បានលើកឡើងថា ខ្លួន​មិនពូកែប្រើទេ ហើយក៏មិនសូវយល់ពីរបៀបប្រើដែរ។ កត្តានេះកាន់តែធ្វើឲ្យ មហាជន​កោតសរសើរ ព្រោះ​សបញ្ជាក់ពីភាព​ចាស់ទុំមួយកម្រិតរបស់ D.O ដែល​មិនខ្វល់នឹង​អ្វីទាំងអស់ដែលកើតមាន។

៦. មាន​សំឡេង​ដ៏ក្រអួន អាចសម្លាប់ចិត្តអ្នកស្ដាប់

នេះគឺជាសមត្ថភាព​ដ៏អស្ចារ្យចេញពីក្នុងខ្លួនរបស់ D.O ផ្ទាល់ ហើយគ្រប់គ្នាគ្មានថ្ងៃភ្លេចបាន​ឡើយនូវមន្តស្នេហ៍មួយនេះ។ រាល់ពេល D.O ចាប់កាន់ក្បាលម៉ៃក្រូ បង្ហើរសំនៀង ម្នាក់ៗសឹងភ្លេចដកដង្ហើម ដោយសំឡេងដ៏ក្រអួន បំពេរអារម្មណ៍ឲ្យលង់មិនធម្មតាឡើយ។

៧. មានសមត្ថភាពអស្ចារ្យក្នុងការរាំក្បាច់ Tap Dance

ត្រឹមច្រៀង សម្ដែង ឬរាំបទភ្លេងបែប Hip-Hop មិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែ D.O ក៏អាច​រាំបទភ្លេងចង្វាក់ Tap Dance ដែរ។ ដោយសារចង្វាក់ប្រភេទនេះ​ កម្រមានអ្នកអាចរាំបានណាស់ ព្រោះ​ត្រូវផ្លាស់ជើងឲ្យលឿន និងទាន់ចង្វាក់ ហើយវាពុំមែនជាការងាយស្រួលឡើយ។ ប៉ុន្តែ Do Kyungsoo អាច​ធ្វើបាន ហើយបាន​យ៉ាងល្អទៀតផង៕

ប្រភព៖ Soompi អត្ថបទ៖ ធារី

មតិយោបល់