• 2023-01-04 10:04:12
  • ចម្រៀង

MV “ចែ សារុងក្រហម” ច្រៀងដោយ ខេម ទើបចេញក្ដៅៗ អេមហ្មង!

  • 2023-01-04 10:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ងាត់មួយរយៈពេលខ្លី ខេម ដែលជាតារាចម្រៀងប្រុសជួរមុខម្នាក់របស់ផលិតកម្មGalaxy Navatra បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី តាមរយៈបទចម្រៀងទើបចេញថ្មីដ៏ពីរោះមួយបទ គឺបទ“ចែ សារុងក្រហម”។

ទាំងផលិតកម្ម និងរូបខេមផ្ទាល់ បានបញ្ចេញបទនេះនៅលើបណ្ដាញសង្គមស្ទើរតែដំណាលម៉ោងគ្នានៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នេះ។ ខេម បានកត់សម្គាល់លើបទចម្រៀងរបស់ខ្លួនដែលផ្ទុះការគាំទ្រខ្លាំងនាពេលកន្លងមក គឺបទទី១ ស្រឡាញ់ស្រី ១.៧៣ និងបទទី២ ឆារ៉ាក្រមុំបង។ ដោយឡែកបទ “ចែ សារ៉ុងក្រហម” នេះវិញ ត្រូវបានលោកចាត់ទុកជាបទល្បីទី៣ ដែលអាចផ្ទុះការគាំទ្រខ្លាំងដែរ ប៉ុន្ដែលោកនៅរង់ចាំមើលសន្ទុះ នៃការគាំទ្របន្ដិចទៀតសិន។

តាមរយៈការសម្ដែងដ៏ទាក់ទាញ បង្កប់ដោយភាពក្រម៉ិចក្រមើមរបស់ខេម ជាមួយតួស្រី កែវ ស្រីលក្ខណ៍ បានធ្វើឲ្យអ្នកគាំទ្រចូលទស្សនារាប់ពាន់ដងក្នុងរយៈពេលដ៏ខ្លី។ ទន្ទឹមគ្នានេះ ក៏មាននិយាយថា “ពូខេម ញ៉ែកូនក្រមុំគេអត់ស៊ើប ប៉ះចំឪពុក គេខ្លា”៕

ជិន សុភ័ក្ដ្រ

មតិយោបល់