• 2023-01-09 02:54:37
  • ព័ត៌មាន

BTS នៅតែកាងតំណែងកំពូលប៉ែកក្រុមបុរសល្បី ស្របពេល NewJeans កាន់តែខ្លាំងផ្នែកនារី

  • 2023-01-09 02:54:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផលក្រុមចម្រៀងកូរ៉េ ដែល​មានភាពជោគជ័យ និងមាន​ប្រជាប្រិយភាពជាងគេ​ប្រចាំខែ មករា បាន​ចេញផ្សាយជា​ផ្លូវការហើយ ដោយ Korean Business Research Institute កាល​ពីចុងសប្ដាហ៍។

ចំណាត់ថ្នាក់​ដែល​ត្រូវបាន​បង្ហាញ គឺ​ផ្អែក​ទៅ​លើការវិភាគនៃរបត់អ្នកប្រើប្រាស់​បណ្ដាញសង្គម សកម្មភាពផ្សេងៗទាក់ទងនឹងព័ត៌មាន ពិសេសទំនាក់ទំនងរបស់ក្រុមបុរស និងក្រុមនារីកន្លងមករយៈពេល មួយខែ។

ជាលទ្ធផលប្រមូល​បាន​ នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៣ បាន​បង្ហាញ​ច្បាស់ៗថា BTS គឺជាក្រុម​បុរសដែល​នៅតែអាចរក្សាតំណែង​បាន​ដដែល ដោយតាមពីក្រោយដោយក្រុម NCT និង SEVENTEEN

១. BTS

២. NCT

៣. SEVENTEEN

៤. Super Junior

៥. EXO

៦. Stray Kids

៧. THE BOYZ

៨. BTOB

៩. ASTRO

១០. BIGBANG

ស្របពេលជាមួយគ្នានោះ នៅ​ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៣ លទ្ធផលខាងប៉ែកក្រុមនារី ក៏ត្រូវបាន​ចេញផ្សាយម្ដង។ ដូចបានបង្ហាញ NewJeans បានឡើងគ្រងតំណែងលេខ​ ១ ជាក្រុមនារីមានប្រជាប្រិយភាពជាងគេប្រចាំខែ។ ដោយឡែក BLACKPINK និង IVE ត្រូវ​ឈរ​នៅលេខរៀងបន្ទាប់ ប៉ុន្តែស្ថិតនៅកំពូល TOP3 ដដែល។ ទស្សនាលទ្ធផលខាងក្រោម៖

១. NewJeans

២. BLACKPINK

៣. IVE

៤. LE SSERAFIM

៥. TWICE

៦. Girls’ Generation

៧. (G)I-DLE

៨. Red Velvet

៩. aespa

១០. Oh My Girl

ប្រភព៖ Soompi អត្ថបទ៖ ធារី

មតិយោបល់