• 2023-01-10 03:42:33
  • ព័ត៌មាន

អតីតតារា K-Pop បច្ចុប្បន្នជាតារាសម្ដែងម្នាក់រងការចោទថាធ្វើឲ្យគ្រួសារមួយបែកបាក់ ព្រោះទាក់ទងប្រពន្ធគេ

  • 2023-01-10 03:42:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតអ្នករាយការណ៍ព័ត៌មានសិល្បៈម្នាក់ដែលវិវត្តមកជា YouTuber ល្បីឈ្មោះ Lee Jin Ho បាន​បង្ហោះ​វីដេអូមួយ​ មាន​ចំណងជើងថា "ជីវិតឯកជន​របស់​សិល្បករ A ដែលធ្លាប់ធ្វើជា Idol នៅលើ YouTube Channel របស់លោក កាលពីថ្ងៃទៅ០៩ ខែមករា កន្លងទៅ។

លោក Lee Jin Ho (YouTuber)

ក្នុងវីដេអូ​នោះ​ លោក Lee Jin Ho បាន​ពន្យល់ដំណើរដើមទង​សាច់រឿងជា​ច្រើន ក្រោយស្ដាប់ការរៀបរាប់របស់បុរសម្នាក់ដែលជាស្វាមី ទាក់ទង​នឹង​គ្រួសារ​​ដែល​ត្រូវ​បែកបាក់ដោយសារតារាប្រុសម្នាក់។

លោក Lee បាន​បង្ហាញ​ឃ្លីប និង​សំឡេង​ចេញពីបទសម្ភាសផ្ទាល់ពីបុរសជា​ប្ដីរូបនោះ ដែលអះអាងថា​ ប្រពន្ធរបស់លោក បាន​លួចលាក់បង្កាត់ភ្លងស្នេហាជាមួយនឹង​ តារា​ល្បី​ម្នាក់ដែលធ្លាប់ជាតារាចម្រៀង (តារា K-Pop)។

ស្វាមីរូបនោះ​បាន​និយាយថា៖ «តារា​បរូបនោះ​បាន​ផ្ញើសារមកប្រពន្ធខ្ញុំហូរហែ ដូចជា “នឹកណាស់”, “តោះ! ចេញក្រៅផឹក”, និង “តោះ! ជួបគ្នាឲ្យបាន​ញឹក” ជាដើម ហើយម្នាក់នោះ​ថែមទាំង Call មកនាងរាល់ថ្ងៃទៀត»

បុរសជាប្ដី

ពេលនោះ បុរសជា​ប្ដីដដែល​ ក៏បានដឹងការពិតថា ប្រពន្ធរបស់ខ្លួនធ្លាប់ទាក់ទងស្នេហាជាមួយនឹង​ បុរសជាតារារូបនោះដែរ តាំងពីមិនទាន់រៀបការម្ល៉េះ ហើយអះអាង​ថា​ តារាប្រុសដដែល បានព្យាយាមទាក់ទងប្រពន្ធ​លោកជា​ថ្មីម្ដងទៀត ទាំងដឹង​ថា​ នាង​បាន​រៀបការរួចក៏មិនខ្វល់ដែរ។

«គ្រួសារ​របស់ខ្ញុំ​ត្រូវ​បែកខ្ញែកគ្នាអស់ ដោយប្រពន្ធ​ខ្ញុំ​យក​កូន​ប្រុសទៅផ្ទះប៉ាម៉ាក់របស់នាង។ វា​មាន​រយៈពេល​ច្រើន​ខែហើយ ខ្ញុំ​ខាន​ឃើញមុខកូនខ្ញុំ»។ នេះជា​ការលើកឡើងរបស់​បុគ្គលជាប្ដី។

ជាការជ្រាប​កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ព្រោះ​ លោក Lee Jin Ho ដែលជា​អ្នករាយការណ៍ព័ត៌មាន​នេះ​ និងជាម្ចាស់ YouTube ក៏បាន​បង្ហាញ​មុខ Idol រូបនោះ​ដែរ៕

ប្រភព៖ Allkpop

មតិយោបល់