• 2023-01-11 05:03:57
  • ព័ត៌មាន

តាំងពីចូលឆ្នាំថ្មីមក តើសមាជិកទាំង ៧ របស់ BTS ធ្វើអ្វី​ខ្លះ?

  • 2023-01-11 05:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេល​នេះ​សមាជិក BTS កំពុង​មមាញឹក​នឹងការងាររៀងៗខ្លួន ស្របពេលខ្លះមានព័ត៌មានឲ្យអ្នកគាំទ្រ​បាន​ដឹងឮ ប៉ុន្តែខ្លះហាក់ដូចជាស្ងាត់ ជាហេតុ ARMY មាន​ការអន្ទះសារចង់ដឹងថា​ តើពេល​នេះពួកគេកំពុង​ធ្វើ​អ្វី?

ជាការស្រាយចម្ងល់បញ្ជាក់ សូមមកដឹងដូចខាងក្រោម នូវការធ្វើបច្ចុប្បន្នភាពថ្មីរបស់សមាជិក BTS ទាំង ៧៖

១. RM

ថ្មីៗនេះ មេក្រុម BTS ទើប​បាន​ចេញ​អាល់ប៊ុមទោល Indigo ហើយ RM ដែលជា​ម្ចាស់ស្នាដៃក៏បាន​បង្ហោះ​ Promote (ផ្សព្វផ្សាយ) ជា​ហូរហែដែរ។ ពិសេស​ថ្មី​នេះ​ លោក​ថែម​ទាំង​បាន​ជួបជុំ​ចំណាយពេល​ផ្ទាល់ខ្លួន​ដ៏មាន​តម្លៃជាមួយនឹង​ក្រុមគ្រួសារ និងមិត្តភ័ក្តិជិតស្និទ្ធទៀតផង។

មិនទាន់ចប់ទេ ក៏មាន​សេចក្ដីរាយការណ៍មកថា​ RM នឹង​ធ្វើដំណើរទៅកាន់ទៅគានើសហរដ្ឋអាមេរិក ជាមួយ Jungkook ដើម្បី​ចូលរួមកម្មវិធី GRAMMY អំឡុងថ្ងៃទី០៦ ខែកុម្ភៈ។

២. Jin

Jin បាន​ចូលបម្រើទ័ពជា​ផ្លូវការ​ហើយ​កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២ ដោយមាន​ការជូនដំណើរយ៉ាងកក់ក្ដៅពីសំណាក់សមាជិករួមក្រុមទាំង ៦រូប។

ជាក់ស្ដែង​ទោះបីជា​ត្រូវ​បាត់មុខពីសិល្បៈមួយរយៈ ប៉ុន្តែ Jin មិនទុក​ឲ្យ ARMY កណ្ដោចកណ្ដែងទេ ព្រោះ​លោកថែម​ទាំង​បាន​រៀបចំ​ទុក​នូវវីដេអូ សម្រាប់អ្នកគាំទ្រ​ជា​ទីស្រឡាញ់ ក្នុង​ ១ ខែ ១ វីដេអូ។ វីដេអូទាំងនោះ​ផងដែរ នឹង​ត្រូវ​បាន​បង្ហោះ​ជា​ប្រចាំរៀងរាល់ខែ រហូត​ដល់ពេល Jin ចប់កាតព្វកិច្ចជា​ផ្លូវការ។