• 2023-01-13 02:42:32
  • ព័ត៌មាន

ឃើញភាពផ្អែមល្ហែមរបស់ព្រាប សុវត្ថិ ជាមួយភរិយា មានអ្នកដាស់តឿន

  • 2023-01-13 02:42:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលតារាចម្រៀងប្រចាំផលិតកម្មGalaxy Navatra លោក ព្រាប សុវត្ថិ ធ្លាប់បញ្ចេញរូបថតអតីតកាលរបស់ខ្លួនជាមួយភរិយាជាសាធារណៈជាញយដងមកហើយ ប៉ុន្ដែពុំមានអ្នកនិយាយប្លែងចំពោះគូស្នេហ៍តារាវ័យជ្រេមួយគេនេះទេក្រៅពីពាក្យថា រូបពីមនុសខុសស្រឡះពីរូបបច្ចុប្បន្ន។

គណនីFacebook មួយឈ្មោះ Domrey Car បានទម្លាយរូបថតលោកព្រាប សុវត្ថិ និងភរិយាជាច្រើនសន្លឹកកាលពីចុងឆ្នាំ២០២២ ហើយក៏ទើបតែមានចែករំលែកបន្ដនៅថ្ងៃនេះ។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺសារថា៖ "កុំលង់នឹងសម្រស់អ្នកថ្មី ហើយបើកដៃឲ្យគេចូលមកជាអ្នកទី៣ឲ្យសោះ។

ក្នុងខ្លឹមសារដដែលនោះ បង្ហើបថា លំបាកជាមួយគ្នាក៏ច្រើនហើយ តស៊ូជាមួយគ្នាក៏ច្រើនហើយ ដូច្នេះពេលមានអ្វីគ្រប់យ៉ាង សូមកុំបោះបង់មនុស្សដែលធ្លាប់បាក និងតស៊ូជាមួយគ្នា។

បច្ចុប្បន្ននេះគេឃើញលោក ព្រាប សុវត្ថិ ជោគជ័យខ្លាំងក្នុងមុខជំនួញអចលនទ្រព្យ និងភោជនីយដ្ឋាន ហើយដកឃ្លាបន្ដិចពីការងារសិល្បៈ ក្រោយពីលោកទទួលបានងារជាឧកញ៉ា។ ទោះជាជោគជ័យក្នុងអាជីពសិល្បៈ និងមុខជំនួញយ៉ាងនេះ ក៏លោកព្រាប សុវត្ថិ មិនដែលភ្លេចពេលវេលាបង្កើតភាពសប្បាយរីករាយ និងផ្ដល់ភាពកក់ក្ដៅជាមួយភរិយា និងកូនៗរបស់លោកឡើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់