• 2023-01-27 08:21:57
  • ព័ត៌មាន

គំនិតល្អ! នី រិទ្ធី ចង់ឃើញ​ វណ្ណដា និងជីដេវីត ចាប់ដៃគ្នាបង្កើនកិត្យានុភាពកម្ពុជាក្នុងឱកាសប្រកួតស៊ីហ្គេម

  • 2023-01-27 08:21:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នី រិទ្ធី ដែលគេស្គាល់ថាជាពិធីករម្នាក់មានអ្នកគាំទ្រច្រើននៅលើបណ្ដាញសង្គម បានបញ្ចេញយោបល់ដ៏គួរឲ្យចាប់អារម្មណ៍មួយជុំវិញការផលិតបទចម្រៀងរួមគ្នារបស់តារាចម្រៀងរ៉េបល្បីឈ្មោះពីរដួង គឺវណ្ណដា និងជីដេវីត ខណៈព្រឹត្ដិកាណ៍ប្រកួតស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាន់តែខិតជិតចូលមកដល់។

នៅរសៀលថ្ងៃទី២៧ ខែមករា នេះ លោក នី រិទ្ធី និយាយថា ប្រសិនបើ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម(CAMSOC) បើកទទួលយកការស្នើសុំមតិយោបល់ផ្សេងៗពីមហាជន សម្រាប់ព្រឹត្ដិការណ៍ដ៏អស្ចារ្យនៅកម្ពុជានេះ រូបលោកនឹងធ្វើការសំណួមពរឲ្យ វណ្ណដា និងជីដេវីតចេញចម្រៀងរួមគ្នាមួយបទសម្រាប់ការប្រកួតស៊ីហ្គេមក្នុងនាមជាម្ចាស់ផ្ទះ។

លោក នី រិទ្ធី៖ “ខ្ញុំជឿជាក់ថាព្រឹត្ដិកាណ៍ដ៏អស្ចារ្យរបស់កម្ពុជាមួយនេះ នឹងទទួលបានការគាំទ្រ និងចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់ស្រទាប់យុវវ័យថែមទៀត”។

ទោះជាយ៉ាងណា គិតត្រឹមម៉ោង ៣រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ គេនៅមិនទាន់មានការឆ្លើយតប ឬប្រតិកម្មយ៉ាងណាពីខាងគណៈកម្មាធិការជាតិរៀបចំកីឡាប្រកួតស៊ីហ្គេម និងតារាចម្រៀងល្បីឈ្មោះទាំងពីរដួងនៅឡើយទេ។ ប៉ុន្ដែក្រោយពីបង្ហោះសារនេះ មានមនុស្សភាគច្រើន ពិតជាចង់ឲ្យមានការនិពន្ធ ហើយឲ្យតារាទាំងពីរដួងនេះច្រៀងរួមគ្នាមែន៕

ជិន សុភ័ក្ដ្រ

មតិយោបល់