/Kumnith-Ent/Ent-(2)/63d73f03895a3_1675050720_medium.jpg)
- 2023-01-30 03:58:34
- ព័ត៌មាន
ដល់ថ្ងៃនេះ ស៊ិន យូប៊ីន ទើបបញ្ចេញរឿងដែលនាងមោទកភាពបំផុត នៅកម្មវិធីកណ្ដាលក្រុងប៉ារីស
- 2023-01-30 03:58:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ថ្ងៃនេះ ស៊ិន យូប៊ីន ទើបបញ្ចេញរឿងដែលនាងមោទកភាពបំផុត នៅកម្មវិធីកណ្ដាលក្រុងប៉ារីស
ចន្លោះមិនឃើញ
តារាសម្ដែងស្រីវ័យក្មេង ស៊ិន យូប៊ិន បានលេចមុខគួរឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធី Fashion ដ៏ធំនៅទីក្រុងប៉ារីសប្រទេសបារាំងកាលពីសប្ដាហ៍មុន គ្រាដែលនាងបានរកឃើញមោទកភាពបំផុតមួយលើទឹកដីអឺរ៉ុប។
កម្មវិធីដែល យូប៊ីន បានចូលរួមនោះមានឈ្មោះថា "Christian Dior haute couture spring/summer 2023” ហើយនាងត្រូវបានអញ្ជើញដោយក្រុមហ៊ុនធំមួយ។ វត្តមានគ្រានោះ បានធ្វើ យូប៊ីន បានក្លាយជាតារាស្រីកម្ពុជាទី១ ដែលត្រូវបានអញ្ជើញចូលរួមកម្មវិធីរបស់ប្រទេសលោកខាងលិច ហើយនាងបានគ្រងសំលៀកបំពាក់ព័ណ៌ខ្មៅយ៉ាងឡូយ មើលទៅដូចតារាបញ្ចឹមប្រទេស។
តារាស្រីបានចែកចាយរូបភាពរបស់នាងចេញពីកម្មវីធីខាងលើនៅលើបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងកើតមានមោទកភាពចំពោះនាង។ ដោយឡែកសាមីខ្លួន ក៏ដូចគ្នា នាងបានប្រាប់ Sabay ថា នាងរីករាយ និងមោទកភាពមែនទែន ព្រោះថាកម្មវិធីមួយនេះ មិនមែនចង់ទៅ ក៏បានទៅនោះទេ។
យ៉ាងណាដៃគូលោក ខាត់ វ៉ៃហាំងរូបនេះ ប្រាប់ថា មានរឿងមួយទៀតដែលនាងមោទកភាពបំផុត។ “ខ្ញុំសប្បាយចិត្តចំពោះឱកាសសម្រាប់ខ្លួនហើយ ហើយសប្បាយចិត្តលើសពីនេះទៅនោះ គឺបានតំណាងរបស់កម្ពុជាទៅចូលរួមកម្មវិធីនោះ ព្រោះថាជាឱកាសដ៏កម្រមែនទែនរបស់កម្ពុជាយើង...ពិសេសនៅពេលមានគេសួរថា “អ្នកឯងមកពីណា” ខ្ញុំមោទកភាពនឹងឆ្លើយថា “ខ្ញុំមកពីកម្ពុជា!”។
កម្មវិធី "Christian Dior haute couture spring/summer 2023” បានប្រមូលផ្ដុំសុទ្ធតារាកំពូលៗពីអាស៊ី អឺរ៉ុប និងហូលីវូដ បូករួមជាមួយបុគ្គលមានឥទ្ធិពលជាច្រើនទៀត។ ស៊ិន យូប៊ីន ប្រាប់ថា ក្នុងពិធីដ៏ធំ នាងបានជួបជាមួយតារាលំដាប់កំពូលជាច្រើនរួមមាន Kylie jenner, Jisoo(BLACKPINK) និងតារាកូរ៉េ ហូលីវូដជាច្រើនទៀត ដែលបង្កើតឲ្យតារាស្រីមានមោទកភាព។
យូប៊ីន សង្ឃឹមថា ដំណើររបស់នាងទៅចូលកម្មវិធីរបស់អឺរ៉ុបគ្រានេះ នឹងជាការបើកផ្លូវសម្រាបសិល្បករខ្មែរផ្សេងទៀត ឈានឆ្ពោះទៅកាន់ឆាកអន្តរជាតិ និងនាំមោទកភាពថ្មីទៀតមកកម្ពុជា៕