• 2023-02-02 08:00:53
  • ព័ត៌មាន

ភ្ញាក់ផ្អើល សេង សុឃីម ស្និទ្ធស្នាលជាមួយ នូ ឧសភា ហើយពោលពាក្យស្នេហាយ៉ាងចាក់ដោត

  • 2023-02-02 08:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកមេម៉ាយកូន១ សេង សុឃីម បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍នៅរសៀលថ្ងៃទី២ ខែកុម្ភៈ នេះ ក្រោយបញ្ចេញរូបថតស្និទ្ធស្នាលជាមួយតារាសម្ដែងថ្គាមខ្លា នូ ឧសភា ហើយបានពន្លោយពាក្យស្នេហាជាច្រើនឃ្លា។

តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួនអ្នកនាង សេង សុឃីម និយាយថា ស្នេហាបែបចាស់ទុំ គឺបងធ្វើការបង អូនធ្វើការអូន យើងនៅផ្ទះរៀងៗខ្លួន មិនបាច់និយាយគ្នា មិនបាច់បារម្ភពីគ្នា ហើយក៏មិនបាច់ស្រឡាញ់គ្នាដែរ។

ទាក់ទងនឹងការពោលពាក្យស្នេហា ដោយភ្ជាប់រូបថតជាមួយលោក នូ ឧសភា នេះ Sabay បានសុំការបញ្ជាក់ពីអ្នកនាង សេង សុឃីម ហើយអ្នកនាងបានឆ្លើយតបយ៉ាងខ្លីថា៖ “ពួកខ្ញុំរាប់អានគ្នាធម្មតាទេបង! វាគ្រាន់តែជាCAPTION មួយអត់មានន័យអីផ្សេងផង"។

ប៉ុន្ដែបន្ដិចក្រោយមកអ្នកមេម៉ាយរូបស្រស់នេះ ក៏ប្រើបណ្ដាញសង្គមដដែល ដើម្បីបង្ហោះរូបថត និងសារខ្លីថ្មីមួយទៀតដោយមានខ្លឹមសារថា ជឿថាថ្ងៃណាមួយគ្រប់គ្នានឹងបានជួបមនុស្សដែលស្រឡាញ់ខ្លួនដោយមិនបាច់ព្យាយាមអ្វីច្រើនដើម្បីគេ។

អ្នកនាងបន្ថែមថា ចង់ជួបមនុស្សម្នាក់ដែលព្រមសម្របខ្លួនដើម្បីគ្នាទៅវិញទៅមក ដោយពុំមានលក្ខណ្ឌ។ មនុស្សម្នាក់នោះ នឹងចាប់ដៃយើងជាប់ជានិច្ចមិនថាមានរឿងអ្វីកើតឡើង ជួបបញ្ហាធ្ងន់ប៉ុណ្ណា ជួបមនុស្សល្អជាងយើងយ៉ាងណាក៏គេគ្មានថ្ងៃលែងដៃយើងឡើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់