
- 2023-02-02 09:33:15
- ព័ត៌មាន
Craft Beer ជាអ្វី? តើវាខុសពីស្រាបៀរទូទៅយ៉ាងណា?
- 2023-02-02 09:33:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Craft Beer ជាអ្វី? តើវាខុសពីស្រាបៀរទូទៅយ៉ាងណា?
ចន្លោះមិនឃើញ
ស្ថិតក្នុងភាគមួយនៃកម្មវិធី Hype ដែលផលិតដោយ Sabay បានបង្ហាញពីចំណេះដឹងថ្មីមួយទៀតនៃ Craft Beer ដែលជាប្រភេទស្រាបៀរ ដែលមានលក្ខណៈខុសពីស្រាបៀរទូទៅ។
យោងតាមការបកស្រាយរបស់លោក Henry Shelonzek បានឲ្យដឹងថា ភាពខុសគ្នារវាង Craft Beer និងស្រាបៀរទូទៅ គឺនៅត្រង់ការផលិត។ ជាមួយគ្នានោះ Craft Beer ត្រូវបានផលិត ទៅតាមរសជាតិបានយ៉ាងច្រើនមុខ ជាមួយនឹងវត្ថុធាតុដើមគ្រប់ប្រភេទទៅតាមក្បួនខ្នាត និងក្រិតក្រមត្រឹមត្រូវយ៉ាងយកចិត្តទុកដាក់បំផុត។
សម្រាប់នៅក្នុងប្រទេសកម្ពុជា ប្រជាជនភាគច្រើនចូលចិត្តរសជាតិបែបផ្អែមៗ ដូច្នេះ Henry ដែលជាអ្នកផលិត Craft Beer ពិតជាយល់ចិត្តច្បាស់ ទើបលោក និងក្រុមការងារសហការ សម្រេចបិតស្រាបៀរ ប្រភេទ Khmer Honey Blond ហើយពិតជាទទួលបានការគាំទ្រមិនធម្មតានាពេលបច្ចុប្បន្ននេះ សម្រាប់នៅហាងរបស់លោក។
ជាការបញ្ជាក់កាន់តែច្បាស់ Craft Beer គឺជាស្រាបៀរ ដែលផលិតឡើង ដើម្បីតម្រូវចិត្តប្រជាជនក្នុងតំបន់ និងចេញពីរូបមន្តអ្នកផលិតផ្ទាល់ខ្លួន ដែលបង្កើតរសជាតិប្លែក ខុសពីស្រាបៀរទូទៅ និងមានតែមួយ។ ជាចំណុចសំខាន់មួយទៀត ការផលិត ឬបិតស្រាបៀរម្ដងៗ គឺមានបរិមាណកំណត់ និងមានតម្លៃថ្លៃជាងស្រាបៀរទូទៅលើទីផ្សារ។
ដើម្បីជ្រាបកាន់តែច្បាស់បន្ថែម សូមទស្សនាវីដេអូខាងក្រោម៖