• 2023-02-09 09:46:59
  • ព័ត៌មាន

លេងសើច តែធ្វើឲ្យគ្រប់គ្នាគិត! កំណាព្យដ៏ចាក់ដោត ចេញពីមាត់អ្នកសិល្បៈ សម្រាប់ថ្ងៃ១៤ កុម្ភៈ

  • 2023-02-09 09:46:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Valentine ១៤ កុម្ភៈ ឆ្នាំ២០២៣ នឹងចូលមកដល់ក្នុងសប្ដាហ៍ក្រោយ។ Valentine Day ឬទិវា នៃក្ដីស្រឡាញ់ដែលជាវប្បធម៌បរទេស ត្រូវបានយុវវ័យមួយចំនួនតូច បានប្ដូរអត្ថន័យដោយខ្លួនឯងពីការផ្ដល់ក្ដីស្រឡាញ់ឲ្យអ្នកគ្រប់គ្នានៅជុំវិញខ្លួន ទៅជាថ្ងៃបុណ្យ “សង្សារ” ដើម្បីណាត់ជួបគូស្នេហ៍ ហើយអាចធ្វើអ្វីដែលខុសគន្លងប្រពៃណីខ្មែរ។

ទន្ទឹមគ្នានេះ គេក៏ឃើញតារាមួយចំនួន បានសរសេរកំណាព្យកង្កប់ដោយពាក្យលេងសើច ប៉ុន្ដែមហាជនអាចចាប់ភ្លឹកដាស់តឿនកូនចៅ ឬសាច់ញាតិដែលមានចិត្ដរំជើបរំជួលក្នុងថ្ងៃ ១៤ កុម្ភៈ។ តាមរយៈការប្រកាសចង់បានកំណាព្យទាក់ទងទិវា នៃក្ដីស្រឡាញ់ឆ្នាំនេះ របស់ផលិតកម្ម អិល ឌី បានធ្វើឲ្យតារាៗជាច្រើនចូលខមិនឡើងព្រោងព្រាត។

សម្រាប់តារាសម្ដែង ជា សុវណ្ណនរាហ៍ ពោលថា៖ “១៤ កុម្ភៈ ជាសាក្សី ជាថ្ងៃនាគរាជចូលសម្ងំក្នុងល្អាង” ខណៈដែលលោក ភុល សុវណ្ណដានីន និយាយក្នុងន័យលេងសើចថា៖ “ដើម្បីស្នេហ៍យើង ឲ្យបងមក"។ ចំណែកផលិតករ និងអ្នកដឹកនាំសម្ដែង២រូប គឺលោក ស៊ុំ ភារិន ពោលថា៖ “ទេសភាពប្រិមប្រិយគូសង្សារបណ្ដើគ្នាទាំងថ្ងៃទាំងយប់”។ រីឯលោក លៀក លីណា វិញ និយាយយ៉ាងខ្លីថា៖ “ថ្ងៃ ១៤ កុម្ភៈ ជាថ្ងៃយកកាដូ ដូយក…”។

ស្រដៀងគ្នានឹងតារាៗ និងផលិតករដែរ អ្នកលេងបណ្ដាញសង្គមខ្លះ បានស្ដីបន្ទោសក្មេងៗមួយចំនួនតូចដែលយកវប្បធម៌បរទេស មកអនុវត្ដខុសពីអត្ថន័យដើមរបស់គេ ហើយតាំងពោលថា ទិវា នេះមិនល្អ ប៉ុន្ដែតាមពិតទៅមនុស្សទេ ដែលមិនល្អ គិតហើយធ្វើអ្វីផ្ដេសផ្ដាស។ ដោយខឹងពេក រកពាក្យអ្វីមកនិយាយមិនត្រូវ មានបុរសម្នាក់លើកយកសម្ដីកំប្លែងនាយពាក្យមកបង្ហោះថា៖ “ម៉ែ-ឪ មានគុណ កូនមានទម្ងន់ ម៉ែ-អត់ដឹង!”។

ទោះជាយ៉ាងណានៅមុន និងក្នុងថ្ងៃ ១៤ កុម្ភៈ ដែលជាទិវា នៃក្ដីស្រឡាញ់ ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ ក្រសួងអប់រំ បានក្រើនរំលឹកដល់មាតា បិតា ឬអាណាព្យាបាលសិស្សឲ្យយកចិត្ដទុកដាក់លើបញ្ហានេះស្ទើររាល់ឆ្នាំ។ ទន្ទឹមគ្នានោះ គេក៏សង្កេតឃើញតារាល្បីៗ បង្ហាញសារវិជ្ជមាន ដោយភ្ជាប់រូបថតកាន់បាច់ផ្កា ឬកាដូជូនអ្នកមានគុណ និងសាច់ញាតិរបស់ខ្លួនក្នុងឱកាសនោះដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម