• 2023-02-10 07:08:16
  • ព័ត៌មាន

ផ្ទុះការជជែកគ្នាលើបណ្ដាញសង្គម អំពីរូបសម្បត្ដិរបស់ វណ្ណដា

  • 2023-02-10 07:08:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងរ៉េប វណ្ណដា បានបញ្ចេញរូបថតរបស់ខ្លួនកាលពីមិនទាន់ល្បីខ្លាំង និងមិនទាន់មានស្នាមសាក់នៅលើដៃ និងចិញ្ចើម តាមរយៈបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រផ្ទុះការជជែកគ្នាអំពីរូបសម្បត្ដិរបស់លោកកាលពីមុន និងបច្ចុប្បន្ន។

រូបថត៖ ហ្វេសប៊ុក​ វណ្ណដា

ក្នុងឈុតស ខោខ្មៅ ក្រវ៉ាត់កខ្មៅ វណ្ណដា មើលទៅដូចជាអាយុ ១៦ ឬ១៧ឆ្នាំ ប៉ុន្ដែតាមស្ថានភាពរូបនេះគេអាចយល់បានថា រូបនេះត្រូវបានថតកាលពីលោកមិនទាន់ល្បីខ្លាំង ហើយមានអ្នកគាំទ្រខ្លះក៏មិនធ្លាប់បានឃើញIdol របស់ខ្លួនស្លៀកសំលៀកបំពាក់កូនសិស្ស ហើយមានស្បែករលោងគ្មានស្នាមសាក់បែបនេះដែរ។

វណ្ណដា មិនបានប្រាប់ពីអាយុ និងកាលបរិច្ឆេទ នៃការថតនោះទេ ប៉ុន្ដែក្នុងគ្រាដែលលោកល្បីខ្លាំងគេឃើញស្នាមសាក់នៅលើដៃ ក និងលើចិញ្ចើមរបស់លោកបាត់ទៅហើយ។ តារាចម្រៀងរ៉េបរូបនេះ មិនបានបរិយាយអ្វីច្រើនជុំវិញរូបនេះទេ ដោយគ្រាន់តែសរសេរយ៉ាងខ្លីភ្ជាប់រូបថតនោះថា៖ “កាលពីជំនាន់(ឈឺទេ)។

តាមរយៈខមិនជាច្រើន មានអ្នកគាំទ្រ ពោលសរសើរថា កាលពីមុនសាច់ឈាមស្រស់ថ្លា សង្ហារ សមជាសុភាពបុរស ប៉ុន្ដែឥឡូវក៏សង្ហារ ហើយសំឡេងកាន់តែពីរោះ តែមានស្នាមសាក់ច្រើន។ អ្នកខ្លះនិយាយថារូបពីមុន និងឥឡូវ គឺរូបពីមុនស្អាតជាងឆ្ងាយណាស់៕

ជិន សុភ័ក្ដ្រ

មតិយោបល់