• 2023-02-16 03:53:09
  • ព័ត៌មាន

ឃើញនឹងភ្នែក ខ្លះបានពាក់ទៀត តិចអត់ដឹងថា Sustainable Fashion ជាអ្វីចុះ?

  • 2023-02-16 03:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យថា "Sustainable Fashion” អ្នក​ប្រាកដជា​ធ្លាប់បានឮកន្លងមកហើយ ប៉ុន្តែអត្ថន័យច្បាស់របស់ វា តើយ៉ាងដូចម្ដេច?

ស្ថិតក្នុងភាគមួយរបស់ Hype ដែលបង្ហាញ​ពី​បទសម្ភាស​ផ្លូវការរវាងពិធីការិនី Alessia ជាមួយអ្នកច្នៃម៉ូដចំណានមានបទពិសោធរាប់សិបឆ្នាំ មានឈ្មោះថា Alan បានលើកឡើង​យ៉ាង​ក្បោះក្បាយនូវអ្វី​ដែលជា Sustainable Fashion

Alan

ទាក់ទងនឹង​សំណួរដែលសួរថា «តើ Sustainable Fashion មានន័យដូចម្ដេច?» លោក Alan បាន​លើកឡើងខ្លីដំបូងថា៖ «សម្រាប់ខ្ញុំ វាគឺជាអ្វីដែលអ្នកមិនបោះបង់ចោលថ្ងៃស្អែក»

ជាការពន្យល់បន្ថែម អ្នកច្នៃម៉ូដរូបនេះ​បាន​ពន្យល់ថា៖ «បើយើងមើលទៅមនុស្សរាប់លាននាក់នៅលើពិភពលោក ពួកគេមិនដែលឮពីវាទេ។ វាជាវិស័យតូចមួយនៅក្នុងសង្គម! ជារឿយៗ យលងត្បាញក្រណាត់ដោយដៃ ចំណាយពេលច្រើន ត្រូវ​មានជំនាញក្នុងការត្បាញ យើងចង់បានខោអាវដែលប្រើបានយូរអង្វែង វាពិតជាអ្វីដែល​មានន័យណាស់សម្រាប់ខ្ញុំ»។

ឈានដល់ចំណុចនេះ​ Alan ក៏បាន​លើកឡើងពីពាក្យថា «Fair Trade» ដែរ ដោយលោកបានបញ្ជាក់ថា វិស័យនេះ គឺយើងផ្ដល់ប្រាកកំរៃដល់អ្នកផលិតខ្ពស់ជាងប្រាក់ឈ្នួលធម្មតាលើទីផ្សារ។

បន្ថែមពីលើនេះ​ អ្នកផលិតទាំងនោះ ក៏ទទួល​បាន​ការមើលថែសុខភាពយ៉ាងល្អ រួមទាំងប្រាក់សម្រាប់ស្ត្រីសម្រាលបុត្រ ព្រោះ​បុគ្គលិកភាគច្រើនរបស់ Alan សុទ្ធតែជានារី ដូច្នេះ​អ្នកទាំងនោះគួរតែទទួលបាន​វា។

ដូច្នេះ​គ្រប់យ៉ាងដែល​បាន​លើកឡើង សុទ្ធតែជា Sustainable Ethical Fashion។ ជាមួយគ្នានោះ វាពិតជាសំខាន់ និងផ្ដល់ប្រយោជន៍ដល់សង្គមច្រើន ព្រោះ​វា​បានលើកតម្កើងផលិតផលក្នុងស្រុក ឲ្យកាន់តែមាន​តម្លៃ ផ្ដល់ការងារដល់ប្រជាជន​ក្នុងតំបន់។ អ្វីដែល​មិនអាចមើលរំលងបាន គ្រប់សម្លៀកបំពាក់ដែលផលិតចេញ គឺជាការដេរ​ដោយប្រើសាច់ក្រណាត់ពីធម្មជាតិ និងរបស់កែច្នៃមួយចំនួន (សម្បកឈើ ស្លឹកឈើ ផ្លែឈើ...) ជាមួយនឹង​ការច្នៃម៉ូដប្លែកៗ មិនច្រំដែល ដែលកាន់តែជាចំណុចពិសេសរបស់ Sustainable Fashion

Alan

ងាកមក Alan ដែលជាអ្នកជំនាញផ្នែក Fashion ខាងលើ មកពីប្រទេសអង់គ្លេស គឺជាអ្នកស្ថិតក្នុងវិស័យ Fashion ជាច្រើនឆ្នាំ ប៉ុន្តែបាន​មករស់នៅប្រទេសកម្ពុជា ១៥ឆ្នាំមកហើយ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត Fashion នៅសាកលវិទ្យាល័យ Royal College of Art ព្រមទាំង​បាន​បំពេញ​ការងារ​ផ្នែក Fashion Design, Fashion Education, TV Costume, Movie Costume ជា​ដើម។

ទស្សនាវីដេអូខាងក្រោម៖

មតិយោបល់