• 2023-02-28 03:03:16
  • ព័ត៌មាន

ត្រឹមថ្ងៃសម្ពោធដំបូងរឿង «លង់ស្នេហ៍ពូ» ចងចិត្តគ្រប់គ្នាខ្លាំង

  • 2023-02-28 03:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ រឿង «លង់ស្នេហ៍ពូ» ត្រូវ​បាន​សម្ពោធជាផ្លូវការនៅរោងភាពយន្ត Major Cineplex by Smart លើផ្សារទំនើបអ៊ីអនមានជ័យ និង​មាន​ការចូលរួម​ពីសំណាក់តួអង្គសំខាន់ៗ ក៏ដូចជាភ្ញៀវកិត្តិយសជា​ច្រើននាក់។

«លង់ស្នេហ៍ពូ» គឺជាវណ្ណកម្មថ្មីដែលផលិតដោយផលិតកម្ម LD Entertainment និងជាការសម្ដែងរួមគ្នារបស់តារាល្បីៗជា​ច្រើនរួមមាន នាយគ្រឿន អ្នកនាង សារ៉ាយ សក្កណា, លោក ជា សុវណ្ណនរាហ៍, កញ្ញា រចនា, ពូ ឃ្លាំង, លោក លឹម ជាឡាយ, លោក ងួន សុបិន, DJ KAKA ជាដើម។

ងាកទៅពិធីសម្ពោធវិញ ពិតជា​ពេញទៅដោយភាពរីករាយ និងអ៊ូអរបំផុត ព្រោះ​ក្រៅពីបានជួបជុំគ្នាសំណេះសំណាលហើយ តារាដែលបាន​ចូលរួម និងភ្ញៀវកិត្តិយសទាំងអស់ បាន​ចំណាយពេលជាមួយគ្នាទស្សនាការបញ្ចាំងរឿង «លង់ស្នេហ៍ពូ» ក្នុង Hall អេក្រង់យក្ស (GLS) ធំបំផុតនៅក្នុងប្រទេសកម្ពុជា។ សំឡេងផ្ទុះសំណើចពី អ្នកដែលបានចូលរួមទស្សនាជិត ៥០០​នាក់ ពិតជាលាន់រំពងពេញ Hall GLS ហើយនេះគឺជាពេលវេលាដ៏មាន​ក្ដីសុខបំផុត។

ភាពយន្តខ្នាតធំនេះ ចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៣ ខាងមុខ នៅគ្រប់រោងកុនទាំងអស់ ប៉ុន្តែប្រសិនលោកអ្នកចង់ទស្សនាលើអេក្រង់ធំច្បាស់ត្រជាក់ភ្នែក អាចអញ្ជើញទៅទទួលបទពិសោធថ្មីជាមួយនឹង​អេក្រង់ខ្នាតយក្ស GLS នៅរោងភាពយន្ត Major Cineplex by Smart សាខាផ្សារទំនើបអ៊ីអនមានជ័យ៕

មតិយោបល់