/tep(4)/6406bca9c6a93_1678163100_medium.jpg)
- អង្គារ, 7 មីនា 2023 06:15
- ព័ត៌មាន
ការចុចមួយប៊ូតុងរបស់ ពេជ្រ សោភា កាលជិត១០ឆ្នាំមុន ធ្វើឲ្យ សយ រតនៈ មានថ្ងៃនេះ
- អង្គារ, 7 មីនា 2023 06:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការចុចមួយប៊ូតុងរបស់ ពេជ្រ សោភា កាលជិត១០ឆ្នាំមុន ធ្វើឲ្យ សយ រតនៈ មានថ្ងៃនេះ
ចន្លោះមិនឃើញ
តារាចម្រៀងក្នុងផលិតកម្មហង្សមាស លោក សយ រតនៈ បានធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្ត ក្រោយពីបានផ្លាស់ប្តូរខ្លួនឯង ដោយសារ ពេជ្រ សោភា ចុចប៊ូតុង ជ្រើសរើសជាកូនក្រុម។
ថ្មីៗនេះ តារាចម្រៀងលោក សយ រតនៈ បានបង្ហាញសំណេរចាក់ដោតដ៏រំភើបមួយទៅកាន់ ពេជ្រ សោភា ដោយបានបញ្ជាក់ថា «មួយប៊ូតុងរបស់ ពេជ្រ សោភា ធ្វើឲ្យខ្ញុំមានថ្ងៃនេះ បានជម្រុញខ្ញុំដើរមកដល់ក្តីស្រមៃ ក្តីរំភើប ភាពតស៊ូ ផ្តល់កំលាំងចិត្ត ខ្ញុំចង់ចាំជានិរន្តរ៏ The Voice Cambodia រដូវកាលទីមួយ»។ គ្រាន់តែបញ្ចេញសំណេរនេះភ្លាម ពេជ្រ សោភា ក៏ចូលមកខមមិនភ្លែតតែម្តង ដោយប្រើពាក្យមួយថា «yes » ក្នុងន័យពេញចិត្ត សប្បាយរីករាយ និងយល់ព្រមនៃដំណើររឿងអស់ទាំងនេះដែលលោក សយ រតនៈ បានប្រឡូកតាំងពីថ្ងៃប្រឡង រហូតវិវឌ្ឍន៏ខ្លួនបានល្អមកដល់សព្វថ្ងៃនេះ។នេះគឺជាលើកទី២ហើយ ដែលតារាចម្រៀងរូបនេះ នៅតែចង់ចាំនិងរំលឹក ដឹងគុណ ពេជ្រ សោភា គ្មានថ្ងៃភ្លេច។
រំលឹកផងដែរថា លោក សយ រតនៈ គឺជាអតីតបេក្ខភាព The voice Cambodia រដូវកាលទី១ កាលពីឆ្នាំ២០១៤ មកម្លេះ បើគិតមកទល់ពេលនេះ គឺជិត១០ឆ្នាំទៅហើយ ដែលលោកបានវិវឌ្ឃន៏ខ្លួនទៅមុខឥតឈប់ឈរ មានមុខមាត់នៅក្នុងសង្គម រហូតមានមុខរបរក្នុងដៃជាច្រើនទៀតជាមួយគូរដណ្តឹងគឺកញ្ញា ប៉ាច គីមមួយ។ ទាំងនេះគឺដោយសារតែការចុចប៊ូតុងតែមួយគត់របស់ តារាចម្រៀង ពេជ្រ សោភា ក្នុងចំណោម Coach ទាំង៤រូប។