• 2023-03-09 03:08:21
  • ព័ត៌មាន

ឆ្លងការប្រកួតដ៏ស្វិតស្វាញ ទីបំផុតរកឃើញម្ចាស់មកុដ បវរកញ្ញាភេទទី៣កម្ពុជា ឆ្នាំ២០២៣ ហើយ

  • 2023-03-09 03:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់់ពីឆ្លងកាត់ ការជម្រុះបេក្ខភាព និងការប្រកួតលើវិញ្ញាសារជាច្រើន ពេលនេះបវរកញ្ញាភេទទី៣ Miss Queen Cambodia ២០២៣ រដូវកាលទី៣ បានស្វែងរកជើងខ្លាំងមកគ្រងមកុដហើយកាលពីយប់មិញនេះ។

បវរកញ្ញាភេទទី៣កំពូលសម្រស់ដ៏ទាក់ទាញ មានទាំងសមត្ថភាព និងចំនេះដឹង គឺកញ្ញា ម៉ៃយ៉ា (Mai ya) ដែលជាបេក្ខភាពលេខសម្គាល់MQC ០១៩ មានអាយុ ២៤ឆ្នាំនិងកម្ពស់១.៧០ម៉ែត្រ បានឈ្នះក្នុងការប្រកួតបវរកញ្ញា ភេទទី៣កម្ពុជា Miss Queen cambodia ឆ្នាំ២០២៣ ដោយមានការចូលរួម អបអរសាទរយ៉ាងច្រើនពីសំណាក់មហាជន ចំពោះលទ្ធផលមួយនេះ ហើយកញ្ញា ម៉ៃយ៉ា ក៏និងត្រូវតំណាងជាតិឲ្យកម្ពុជាក្នុងការប្រកួតបវរកញ្ញាភេទទី៣អន្តរជាតិ Miss International Queen 2024 នៅប្រទេសថៃខាងមុខនេះផងដែរ។

សម្រាប់ការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលកន្លងមក រហូតដល់ថ្ងៃគ្រងមកុដនេះ កញ្ញា ម៉ៃយ៉ា ក៏ទទួលបានខ្សែឈាងមួយចំនួនផងដែរ គឺ Best Skin award , Best In National costume, Miss Elegant, Miss Friendship, Best In Evening Gown, ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់