• 2023-03-14 08:50:55
  • ព័ត៌មាន

មិនដឹងអន់ចិត្ដរឿងអី?​ ជា សុវណ្ណនរាហ៍ មួម៉ៅ រហូតធ្លោយមាត់ថា សារ៉ាយ សក្ខណា អត់មានសុជីវធម៌

  • 2023-03-14 08:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងរូបសង្ហារ ជា សុវណ្ណនរាហ៍ ដែលពូកែលេងសើច និងញ៉ាំងឲ្យកម្មវិធីមានភាពរីករាយមិនថាតូច ឬធំ រហូតដល់មិត្ដសិល្បៈភាគច្រើនដាក់រហស្សនាមលោកថា នាយស្និទ្ធ ឬអាស្និទ្ធ។ ភាពរួសរាយរាក់ទាក់ តាមរយៈការលេងសើចរបស់លោក ប្រែជាក្រៀមស្រពោនមួយរំពេច ហើយលោកបានបញ្ចេញអារម្មណ៍មួរម៉ៅតាមបណ្ដាញសង្គមយ៉ាងភ្ញាក់ផ្អើល។

លោក ជា សុវណ្ណនរាហ៍ និយាយថា លោក គឺជាមនុស្សនិយាយច្រើន លេងសើចច្រើន តែសូមប្រុងប្រយ័ត្ននៅពេលដែលលោកស្ងាត់ស្ងៀម។ ការនិយាយបែបនេះ ធ្វើឲ្យអ្នកគាំទ្រ និងមិត្ដសិល្បៈខ្លះងឿងឆ្ងល់ ហើយឆ្លៀតសួរលោកពីអារម្មណ៍មួយនេះ ប៉ុន្ដែមិនត្រូវបានលោកបញ្ចេញឡើយ។ ជាក់ស្ដែងតារាស្រីធ្លាប់សម្ដែងជាមួយលោក គឺអ្នកនាង សារ៉ាយ សក្ខណា បានចូលទៅខមិនដោយដាក់រូបអាចម៍ និងរូបមនុស្សវៀចមាត់ តែភ្លាមនោះនាយស្និទ្ធ ក៏បានតបវិញថា៖ “Comment គ្មានសុជីវធម៌”។ ទន្ទឹមគ្នានេះក៏មានហ្វេនៗ បានផ្ដល់កម្លាំងចិត្ដឲ្យលោកដែរ។

នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ Sabay មិនទាន់អាចទាក់ទងលោក ជា សុវណ្ណនរាហ៍ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមនៅឡើយទេ។ ប៉ុន្ដែតាមការសង្កេត គេឃើញតារាសម្ដែងប្រុសរូបនេះ មានភាពរួសរាយរាក់ទាក់ និងដឹងខុសត្រូវណាស់ចំពោះចាស់ទុំ និងទាំងថ្នាក់ដឹកនាំ ប៉ុន្ដែគេមិនដឹងថា ពេលនេះលោកបានជួបរឿងអ្វី បានជាធ្វើឲ្យលោកបញ្ចេញអារម្មណ៍មិនសប្បាយចិត្ដខ្លាំងបែបនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់