
- 2023-03-15 09:45:18
- ព័ត៌មាន
ស្ងាត់ៗ ងិន ម៉ារ៉ាឌី កំណត់ថ្ងៃចូលរោងជ័យបាត់!
- 2023-03-15 09:45:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ ងិន ម៉ារ៉ាឌី កំណត់ថ្ងៃចូលរោងជ័យបាត់!
ចន្លោះមិនឃើញ
តាមគម្រោងអតីតបវរកញ្ញាចក្រវាលកម្ពុជា ងិន ម៉ារ៉ាឌី នឹងបញ្ចប់ភាពនៅលីវនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ដោយនៅថ្ងៃទី១៥ ខែមីនា នេះ កញ្ញាបានបញ្ចេញរូបថតសម្រាប់ដាក់តាំងមុខរោង១សន្លឹក អមដោយដំណឹងច្បាស់ការស្ដីពីថ្ងៃចូលរោងជ័យជាមួយមួយបុរសសង្ហារម្នាក់។
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកញ្ញា ងិន ម៉ារ៉ាឌី និយាយថា នារីគ្រប់រូបតែងតែប្រាថ្នាចង់បាន មិត្តល្អ សង្សារល្អ ប្តីល្អ និងស្នេហាស្មោះត្រង់ ប៉ុន្តែអ្នកនឹងមានសំណាងបំផុតប្រសិនរបស់ទាំងអស់នោះមានក្នុងខ្លួនបុរសតែម្នាក់។ បន្ថែមលើនេះ ម៉ារ៉ាឌី ក៏បានសរសេរCaption ជាភាសាបរទេសដែលមានន័យថា កក់ទុកសម្រាប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។
ទោះជាយ៉ាងណាទាំង ងិន ម៉ារ៉ាឌី និងប៉ា-ម៉ាក់ដែលតែងតែដើរតាមកូនស្រីស្ទើរគ្រប់កម្មវិធីសិល្បៈនោះ មិនទាន់ទម្លាយថាអនាគតកូនកម្លោះមានឈ្មោះអ្វី ហើយធ្វើអ្វីនៅឡើយទេ។ ប៉ុន្ដែអ្នកគាំទ្រ និងមិត្ដសិល្បៈ បានសម្ដែងអបអរសាទរចំពោះដំណឹងដ៏រីករាយនេះ៕