
- អង្គារ, 21 មីនា 2023 04:12
- ព័ត៌មាន
សាយ សៀរ៉ា ប្រាប់ពីអាការ មុនធ្លាក់ខ្លួនឈឺវៀចមុខវៀចមាត់ រហូតគេងនៅពេទ្យក្រៅប្រទេស
- អង្គារ, 21 មីនា 2023 04:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាយ សៀរ៉ា ប្រាប់ពីអាការ មុនធ្លាក់ខ្លួនឈឺវៀចមុខវៀចមាត់ រហូតគេងនៅពេទ្យក្រៅប្រទេស
ចន្លោះមិនឃើញ
តារាសម្ដែងប្រុស សាយ សៀរ៉ា កំពុងសម្រាក និងព្យាបាលជំងឺរលាកសសៃឈាមផ្ទៃមុខដែលបណ្ដាលឲ្យលោកវៀចមុខវៀចមាត់ នៅមន្ទីរពេទ្យប្រយ៉ាថៃ១ នាទីក្រុងបាងកក។ គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះ ស្ថានភាពជំងឺរបស់លោកបានធូរបន្ដិចហើយ ប៉ុន្ដែស្ថានភាពជំងឺរបស់លោកត្រូវបន្ដតាមដានដោយវេជ្ជបណ្ឌិតជំនាញ។
លោក សាយ សៀរ៉ា បានប្រាប់ Sabay នៅមុននេះបន្ដិចថា ការធ្លាក់ខ្លួនឈឺបែបនេះ ក៏ដោយសារលោកគិតច្រើន គេងមិនលក់ ព្រោះតែចង់ធ្វើផ្ទះជូនអ្នកមានគុណនៅឯស្រុកកំណើតបានរស់នៅសមរម្យនិងគេ ខណៈដែលការងារសិល្បៈរបស់លោកមិនសូវមានឡើយចាប់តាំងពីឆ្នាំ២០១៩ ដែលកម្ពុជាវាយលុកខ្លាំងដោយជំងឺកូវីដ រហូតមកដល់ពេលនេះមិនទាន់ងើបឡើងវិញនៅឡើយ។
សាយ សៀរ៉ា៖ “ប៉ុន្មានឆ្នាំចុងក្រោយនេះ…ទទួលស្គាល់ថាខ្លួនឯងគិតច្រើន! ឧស្សាហ៍ឈឺក្បាល ហើយមុនកើតជាអីចឹង មុខខ្ញុំខាងស្ដាំញាក់អត់កើតទេ វាប្រទាញប្រទុងគ្នា ញ៉ាំបាយក៏ធ្លាក់ ញ៉ាំទឹកក៏ធ្លាក់ ហើយពេទ្យនៅខ្មែរ និងនៅថៃថា យើងរលាកសរសៃឈាម”។
បន្ទាប់ពីទទួលបានការព្យាបាល និងមើលថែខ្ពស់ពីគ្រូពេទ្យជំនាញ តារាសម្ដែងរូបសង្ហារ សៀរ៉ា បានធូរច្រើន ហើយផ្ទៃមុខ និងមាត់របស់លោកស្ទើតែវិលមករកសភាពដើមវិញហើយ។ ទាក់ទងនឹងការឈឺស្កាត់យប់ព្រលប់ គេកម្រឃើញតារារូបនេះ គេងពេទ្យយូរណាស់ ប៉ុន្ដែដោយម្ដងនេះស្ថានភាពធ្ងន់ធ្ងរទាក់ទងនឹងផ្ទៃមុខផង លោកក៏សម្រេចសម្រាកពេទ្យយូរ ហើយអ្នកគាំទ្រ និងមិត្ដសិល្បៈឯណេះវិញ ក៏បានផ្ញើសារបង្ហាញពីក្ដីនឹករលឹក ព្រមទាំងពាក្យជូនពរឲ្យលោកឆាប់បានជាសះស្បើយ ហើយត្រឡប់មកចាប់ការងារសិល្បៈវិញ៕