• 2023-03-28 03:09:02
  • ព័ត៌មាន

ការងារសិល្បៈរវល់ស្ទើងាកខ្លួនមិនរួច វង្ស តារារតនា នៅឆ្លៀតបើកសាលាបង្រៀនសិស្សបានទៀត

  • 2023-03-28 03:09:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងអាជីពលោក វង្ស តារារតនា ទទួលបានការងារសិល្បៈកាន់តែច្រើន នាដើមឆ្នាំ២០២៣ នេះ។ ប៉ុន្ដែលោកនៅតែសម្រុកមួយចំនួនទៀត ដើម្បីបន្ថែមចំណូលពីវិស័យសិល្បៈ។ លោកកំពុងបើកសាលាបង្រៀន និងធ្វើក្រចកមួយឈ្មោះ “មន្ដស្នេហ៍ក្រចក”។

លោក វង្ស តារារតនា បានប្រាប់ Sabay នៅថ្ងៃទី២៨ ខែមីនា ថា សព្វថ្ងៃលោករវល់នឹងការងារច្រើន តែអាចរត់រួច ក្នុងនោះគឺមានដូចជា ចេញច្រៀងconcert តាមខេត្ដ/ក្រុង ច្រៀងតាមផាប់ តាមក្លឹប និងការងារថតភាពយន្ដមួយចំនួនទៀត។ ក្រៅពីនោះលោកក៏បានឆ្លៀតរកស៊ីបន្ដិចបន្ដួច ដោយធ្វើជាតំណាងចែកចាយធំនូវផលិតផលធុងបាស S.O.K ព្រមទាំងបើកសាលាបង្រៀន និងធ្វើក្រចកផង។

កន្លងទៅតារាចម្រៀងរបស់ផលិតកម្មហង្សមាស រូបនេះ តែងតែលេចមុខក្នុងកម្មវិធីប្រឡងចម្រៀងក្នុងនាមជាសមាជិកគណៈកម្មការ ចូលរួមក្នុងកម្មវិធីកម្សាន្ដ និងចូលរួមការងារសង្គមជាញឹកញាប់។ ប៉ុន្ដែការងារក្រៅពីសិល្បៈ មានអ្នកគាំទ្រមួយចំនួនអាចមិនទាន់បានដឹងច្បាស់។ ប៉ុន្ដែពេលនេះសាមីខ្លួន បានចេញមុខមកបញ្ជាក់ពីការងារក្រៅសិល្បៈ ដើម្បីរកចំណូលបន្ថែម។ ទន្ទឹមគ្នានេះ ក៏មានអ្នកគាំទ្រជាច្រើន បានកោតសរសើនូវទឹកចិត្ដតស៊ូ ឆ្លៀតពីការងារមួយទៅការងារមួយទៀត ក្នុងពេលដែលតារាប្រុសរូបនេះ រវល់ការងារសិល្បៈស្ទើតែរកពេលដកខ្លួនមិនរួចហើយនោះ៕

ជិន សុភ័ក្ដ្រឋឹ

មតិយោបល់