• 2023-05-16 04:02:34
  • ព័ត៌មាន

លេងសើចពេកហើយ! វេហាស៍ ចេញក្រៅប្រទេសជាមួយជើងហោះហើរដ៏រន្ធត់

  • 2023-05-16 04:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រុសប្រចាំនៅផលិតកម្មសាន់ដេ វេហាស៍ បានធ្វើដំណើរដោយយន្ដហោះ ប៉ុន្ដែគេមិនដឹងថាលោកធ្វើដំណើរក្នុងស្រុក ឬចេញទៅក្រៅប្រទេសនោះទេកាលពីល្ងាចថ្ងៃទី១៥ ខែឧសភា។ ប៉ុន្ដែពេលយន្ដហោះឡើងដល់លើមេឃ វេហាស៍ បានផ្ដិតយករូបថតមួយសន្លឹកបង្ហាញពីសភាពស្លាបយន្ដហោះចាស់ ធ្វើឲ្យលោកភ័យបុកពោះ។

លោកនិយាយថា ពេលឃើញស្លាបយន្តហោះដំបូងរៀងភ័យដែរ តែបាននារីអូតេស្តប្រាប់ថា ទោះយន្តហោះយើងចាស់មែន តែអ្នកបើកយន្តហោះយើងថ្មីទើបកាន់ចង្កូតថ្ងៃហ្នឹង លោកក៏ធូរទ្រូងវិញ។ គេមិនដឹងថាអ្វីដែលលោកនិយាយនេះក្នុងន័យលេងសើច បង្កប់ដោយការភ័យខ្លាចមែនទែនទេ? ប៉ុន្ដែតាមរយៈសារមួយនេះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបំផុតក្នុងរយៈពេលពីរថ្ងៃនេះ។

តាមរយៈសំណេរនេះ មានអ្នកគាំទ្រមួយចំនួន ចង់ឲ្យលោកប្ដូរអាជីពពីចម្រៀង ទៅជាតារាកំប្លែងវិញ ដោយសារតែឃើញcaption របស់លោកប្រសព្វរកនឹកសរសេរ ហើយធ្វើឲ្យគេឯងចាប់អារម្មរណ៍ច្រើន។ ប៉ុន្ដែលោកភ្លាមនោះលោកក៏ឆ្លើយតបវិញថា រូបលោកមិនចេះកំប្លែងទេ ហើយក្នុងពេលជិះយន្ដហោះនោះរូបលោកក៏ភ័យដែរ ដោយលោកប្រើពាក្យថា៖ “និយាយអីចឹងធូរទ្រូងបន្ដិច តែសុំដូរជើងយន្ដហោះ”៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម