• 2023-05-16 06:53:19
  • ព័ត៌មាន

ខេមរៈ សិរីមន្ដ បង្ហាញការប្ដេជ្ញាចិត្ដ ក្នុងថ្ងៃជូនកាដូយ៉ាងគាប់ចិត្ដដល់ភរិយា

  • 2023-05-16 06:53:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រុសប្រចាំផលិតកម្មហ្គាឡាក់ស៊ី ខេមរៈ សិរីមន្ដ ដែលមានងារជាឧកញ៉ា បានជូនកាដូខ្សែករពេជ្រដល់ភរិយានៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ហើយនិយាយថារូបលោកសុខចិត្ដធ្វើគ្រប់យ៉ាងដើម្បីផ្ដល់ក្ដីសុខឲ្យភរិយា។ តាមរយៈរូបថតនៅថ្ងៃនេះ គេឃើញ ខេមរៈ សិរីមន្ដ នាំភរិយាទៅទទួលកាដូដល់ហាងពេជ្រតែម្ដង។

តារាចម្រៀងរូបនេះ និយាយថា រូបលោកគ្រាន់តែជាប្ដីធម្មតាម្នាក់ប៉ុណ្ណោះ ប៉ុន្ដែអ្វីដែលប្រពន្ធចង់បាន លោកនឹងប្រឹងប្រែងយកវាមកឲ្យទាល់តែបាន។ ទោះជាយ៉ាងណាលោកមិនបានបង្ហើបពីតម្លៃខ្សែកពេជ្រនោះទេ ដោយគ្រាន់តែបញ្ជាក់ថា ខ្សែកនេះទិញនៅហាងលក់ គ្រឿងអលង្ការ គួងហុង ដែលជាហាងទុកចិត្ដបំផុតសម្រាប់គ្រួសារលោក។

ក្រោយពីបញ្ចេញរូបថត និងសារដ៏ផ្អែមល្ហែមនេះ មានអ្នកគាំទ្រជាច្រើនបានចូលខមិនអបអរសាទរភរិយារបស់លោក ហើយក៏កោតសរសើរនូវទឹកចិត្ដចេះស្រឡាញ់គ្រួសាររបស់តារាចម្រៀងជើងចាស់រូបនេះដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់