• 2023-05-24 04:52:10
  • ព័ត៌មាន

ក្រុមហ៊ុននាឡិកា​​ Klassy Watches ប្រកាស​ចាប់ដៃគូ​ជាមួយ​តារា​ចម្រៀង​រ៉េប​ដ៏​ល្បី វណ្ណដា

  • 2023-05-24 04:52:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុននាឡិកា​​ Klassy Watches បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយ ដែលមានការចូលរួមពីដៃគូរបស់ Klassy Watches តារាកត្កិយសលោក វណ្ណដា ក្រុមតន្រ្តី La Cima Cartel រួមជាមួយបុគ្គលល្បីៗជាច្រើនរូប ហើយក៏មានការចូលរួមយ៉ាងពិសេសពីស្ថាបនិក និងនាយកប្រតិបត្តិ របស់ក្រុមហ៊ុននាឡិកា Zinvo គឺលោក Borys Khudomaka ។ មិនត្រឹមតែប៉ុននោះក៏មាន ការចូលរួមពីអតិថិជនរបស់ Klassy Watches យ៉ាងច្រើនកុះករផងដែ។

“ZINVO x VannDa” គឺជាកម្មវិធីមួយដែលរៀបចំឡើងសម្រាប់ការចាប់ផ្តើមកិច្ចសហការផ្តាច់មុខដំបូងគេដែលមិនធ្លាប់មានរវាង Zinvo និងតារាចម្រៀងរ៉េបកម្ពុជាគឺលោក វណ្ណដា ដែលជា Collection ថ្មីមួយមានឈ្មោះថា Zinvo Blade VannDa មានរូបរាងថាសខាងក្នុងគឺជាព្រះអាទិត្យដែល​បង្កប់ដោយអត្ថន័យជ្រាលជ្រៅគឺ “ព្រះអាទិត្យលិចថ្ងៃនេះ ជាក្តីសង្ឃឹមសំរាប់ថ្ងៃស្អែក”។ ហើយគោលបំណងនៃកម្មវិធីនេះផងដែរ គឺធ្វើឡើង សម្រាប់អតិថិជនរបស់យើងនៅក្នុងរាត្រីដ៏រីករាយជាមួយនឹងតារាចម្រៀងរ៉េបដែលពួកគេចូលចិត្ត និងមានឱកាសឈ្នះនាឡិកា Zinvo តាមរយៈហ្គេម Giveaway ផងដែរ។

តោះមកស្វែងយល់បន្ថែមអំពី Klassy Watches និង Zinvo ។ Zinvo គឺជាម៉ាកនាឡិកាដ៏ពេញនិយមមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014និងមានទីតាំងនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ Zinvo ផ្តោតទៅលើការបង្កើតនិន្នាការថ្មីនៅក្នុងទីផ្សារនាឡិកាដែលមានតម្លៃសមរម្យ។ Zinvo បច្ចុប្បន្នកំពុងពង្រីកជាសកល ហើយកំពុងមានវត្តមាននៅក្នុងហាងចំនួន 180+ លើសកលលោក។

Klassy Watches គឺជាហាងនាឡិកាឈានមុខគេមួយ ដែលបាននាំចូលនាឡិកាម៉ាកល្បីៗលំដាប់អន្តរជាតិជាច្រើនដូចជា Zinvo, MSTR ពីសហរដ្ឋអាមេរិក D1 Milano ពីប្រទេសអ៉ីតាលី Corniche ពីស៊ុយអែត Electricianz ពីប្រទេសស្វីស Rec Watches ពីដាណឺម៉ាក Vilhelm ពីសិង្ហបុរី ។ល។ ចំពោះទីតាំងរបស់ហាងនាឡិកា Klassy Watches នេះគឺស្ថិតនៅផ្ទះលេខ៤៥E0 បណ្តោយផ្លូវ២៤០ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងសាខាមួយទៀតក្នុងផ្សាទំនើប Aeon មានជ័យ (AEON 3) ជាន់ទី១។

មតិយោបល់
អត្ថបទពេញនិយម