• 2023-06-26 02:21:54
  • ព័ត៌មាន

ហេតុអ្វីបានជាតារា K-Pop នារីៗជំនាន់ថ្មី សុទ្ធតែកម្ពស់ត្នោតលៃ?

  • 2023-06-26 02:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនេះក្រុម K-Pop នារីៗ សុទ្ធតែមាន​កម្ពស់ខ្ពស់ៗ ហើយប្រសិន​អ្នកជាអ្នកគាំទ្រ K-Pop ជំនាន់ទី ៤ អ្នកប្រាកដជា​កត់សម្គាល់ឃើញហើយថា តារាទាំងនោះមានកម្ពស់មិនធម្មតាឡើយ បើធៀបទៅនឹងរៀមច្បងជំនាន់មុនៗ។

ជាឧទាហរណ៍ជាក់ស្ដែងដូចសមាជិកក្រុម IVE មាន​កម្ពស់ជាមធ្យម ១៧០សង់ទីម៉ែត្រ ឯណោះ ដោយអ្នកដែលខ្ពស់ជាងគេគឺ Wonyoung និង Yujin (កម្ពស់ ១៧៣សង់ទីម៉ែត្រ)

Wonyoung (IVE)

ចូលដល់សមាជិកខ្ពស់ជាងគេរបស់ក្រុមចម្រៀង NMIXX វិញ គឺ Bae ដែល​មក​ជាមួយនឹង​កម្ពស់ ១៧១ សង់ទីម៉ែត្រ ស្របពេល​ Hyein (NewJeans) មាន​កម្ពស់ ១៧០ សង់ទីម៉ែត្រ

Hyein

ប្រសិនអ្នកធ្វើការប្រៀបធៀបកម្ពស់របស់ពួកគេជាមួយនឹងក្រុមនារី K-Pop ជំនាន់ទី ៣ អ្នកប្រាកដជាមានការភ្ញាក់ផ្អើល។ ជាការបញ្ជាក់ច្បាស់ៗ ដូចជា Joy (Red Velvet) ជាសមាជិកខ្ពស់ជាងគេ​ប្រចាំក្រុម មាន​កម្ពស់ ១៦៧ សង់ទីម៉ែត្រ ប៉ុន្តែកម្ពស់គិតជាមធ្យមរបស់ក្រុមគឺ ១៦០ សង់ទីម៉ែត្រ។ ចំណែក TWICE វិញ មាន​កម្ពស់គិតជាមធ្យម ១៦៣ សង់ទីម៉ែត្រ ស្របពេល MAMAMOO វិញគឺ ១៦១ សង់ទីម៉ែត្រ

Joy (Red Velve)

ទាក់ទង​នឹង​ប្រធានបទនេះ បាន​កើតជា​ចម្ងល់សម្រាប់អ្នកគាំទ្រ ថា​តើអ្វីទៅជា​មូលហេតុនៅពីក្រោយ?

ជាការពិត វាពិតជាអាស្រ័យទៅ​លើរបបហូបចុក និងរបត់នៃការរស់នៅសម័យថ្មីរបស់ក្មេងជំនាន់ក្រោយ ជាហេតុធ្វើឲ្យការលូតលាស់ កាន់តែមានភាពប្រសើរ។ ក៏គ្មានអ្វីត្រូវ​ឆ្ងល់ដែរ ស្តង់ដារសម្រស់ គឺជាគន្លឹះដ៏សំខាន់។ ដ្បិតជំនាន់កន្លងទៅ នារីៗដែល​មាន​កម្ពស់មធ្យមត្រូវ​បាន​គេ​ចាប់អារម្មណ៍ ប៉ុន្តែការវិវត្តនៃស្ដង់ដារសម្រស់ពិតជាប្រែប្រួល ព្រោះបច្ចុប្បន្ន នារីខ្ពស់ៗត្រូវ​បាន​គេ​មើលឃើញថា រំលេចសម្រស់ និងមន្តស្នេហ៍ឥតខ្ចោះជាង។

អតីតអ្នកចាត់ការផ្នែក ជ្រើសតារា បាន​ទម្លាយថា ក្រុមហ៊ុនជា​ច្រើន​ពិតជា​សម្លឹងខ្ពស់ ទៅលើកម្ពស់ ពេល​ពួកគេជ្រើសអ្នកហ្វឹកហាត់ (Trainee) ជំនាន់ថ្មីៗ។

NingNing (aespa)

ទាំងអស់នេះត្រូវបានគេពិចារណាវាសមហេតុផលថាហេតុអ្វីបានជា តារាស្រីជំនាន់ថ្មី នេះសុទ្ធតែមានកម្ពស់ខ្ពស់ជាង រៀមច្បងរបស់ពួកគេ។ ទោះជាយ៉ាងណា ហេតុផលនេះ ក៏មិនមែនបាន​ន័យថា ការផ្លាស់ប្តូរនេះត្រូវបង្អាក់ភាពល្បីល្បាញរបស់តារាដែលមានកម្ពស់ទាបដូចជា Yeseo (Kep1er) ដែលមានកម្ពស់ ១៥៧ សង់ទីម៉ែត្រNingning (aespa) ដែលមាន​កម្ពស់ ១៦១ សង់ទីម៉ែត្រ ដែរ ព្រោះអ្វីដែលពួកគេ​មាន​សុទ្ធតែជាមន្តស្នេហ៍ប្រចាំខ្លួនដែល​គ្មានអ្នកណាមានដូច៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី