• 2023-07-07 09:25:11
  • ព័ត៌មាន

កូកា-កូឡា និងរោងភាពយន្តលេជេន ចុះកុងត្រាបន្ត 3 ឆ្នាំថែមទៀត ជាដៃគូផ្តាច់មុខលើភេសជ្ជៈមានជាតិហ្គាស

  • 2023-07-07 09:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី 7 ខែកក្កដា – ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ដែលគេស្គាល់ថា កូកា-កូឡាកម្ពុជា ចុះកុងត្រាថ្មី ធ្វើជាដៃគូផ្គត់ផ្គង់ផ្ដាច់មុខភេសជ្ជៈមានជាតិហ្គាស ជាមួយនឹងរោងភាពយន្ត លេជេន រយៈពេល3ឆ្នាំពី 2023 ដល់ 2025។

ការចុះកុងត្រាថ្មីនេះ ធ្វើឡើងបន្ទាប់ពីស្ថាប័នទាំងពីរបានសហការគ្នា អស់រយៈពេលជាង 10 ឆ្នាំមកហើយ ដែលក្រុមហ៊ុន កូកា-កូឡាកម្ពុជា ផ្គត់ផ្គង់ភេសជ្ជៈមានជាតិហ្គាសដ៏ពេញនិយមរបស់ខ្លួន ដូចជា កូកា-កូឡា ស្រ្ពៃ និងហ្វាន់តា សម្រាប់រោងភាពយន្តលេជេន។ ក្រុមហ៊ុនទាំងពីរ ចាប់សហការគ្នាចាប់ពីឆ្នាំ 2011 មកម្លេះ។

ការចុះកុងត្រាថ្មីនេះ មានន័យថាអ្នកចូលចិត្តមើលកុន នឹងបន្តទទួលបានភាពស្រស់ស្រាយជាមួយនឹង​ ភេសជ្ជៈ​របស់កូកា-កូឡា នៅគ្រប់សាខារោងភាពយន្ត លេជេន ទាំង 13 នៅកម្ពុជា។ ថ្លែងក្នុងពិធីចុះកុងត្រារវាងក្រុមហ៊ុនទាំងពីរ នាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត លោក ចូសេប ហូ បានមានប្រសាសន៍ថា៖ «យើងគឺជាដៃគូភេសជ្ជៈដ៏យូរមកហើយរបស់រោងភាពយន្ត លេជេន និងជាក្រុមហ៊ុនផលិតភេសជ្ជៈដែលពេញនិយម នៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ 1960មកម្ល៉េះ។ យើងមានសេចក្តីសោមនស្សរីករាយដែលអាចបន្តភាពជាដៃគូជាមួយរោងភាពយន្តលេជេន»។

លោក តែ សុង នាយក​ប្រតិបត្តិរោងភាពយន្ត លេជេន

លោក តែ សុង នាយក​ប្រតិបត្តិរោងភាពយន្ត លេជេន បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះ គឺជាអ្វីដែលយើងឲ្យតម្លៃខ្ពស់ ពីព្រោះយើងអាចផ្ដល់ជូនអតិថិជននូវភេសជ្ជៈមានជាតិហ្គាសដ៏ពេញនិយមបំផុតនៅកម្ពុជា នៅក្នុងរោងភាពយន្តរបស់យើង។ ការចុះកុងត្រាថ្មីនេះ ជួយឲ្យយើងអាចបន្ដផ្ដល់បទពិសោធន៍មើលកុនរបស់អតិថិជនទាំងអស់ កាន់តែប្រសើរ។ ចំពោះយើងខ្ញុំ នេះគឺជាភាពជាដៃគូឈ្នះ-ឈ្នះ ដ៏យូរអង្វែង»។

ក្រៅពីភេសជ្ជៈកូកា-កូឡា ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ក៏ផលិតភេសជ្ជៈល្បីៗផ្សេងទៀតដូចជា Schweppes, Dasani, Fuzetea, Samurai, Predator, Aquarius និង Thums Up Charged ផងដែរ។ ក្រុមហ៊ុន កូកា-កូឡាកម្ពុជា គឺជាក្រុមហ៊ុនផ្គត់ផ្គង់ភេសជ្ជៈគ្មានជាតិអាល់កុល (NARTD) ឈានមុខគេនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 1963 មកម្ល៉េះ។

រោងភាពយន្ត លេជេន បាន​ចាក់បញ្ចាំង​ភាពយន្តហូលីវូដ​ដំបូង ​នៅឯរោងភាពយន្ត លេជេន ផ្សារទំនើប ស៊ីធីម៉ល ក្នុង​ឆ្នាំ 2011។ មកដល់ពេលនេះ រោងភាពយន្តលេជេនមាន 13 សាខាដែលផ្តល់ភាពកម្សាន្តទៅដល់អ្នកនិយមទស្សនាភាពយន្ត។

អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រោងចក្រដ៏ទំនើបរបស់យើង (សម្ពោធដាក់ឱ្យដំណើរការក្នុងឆ្នាំ2016) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចឈានមុខគេមួយនៅរាជធានីភ្នំពេញ។ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ 100% របស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា ដែលជាក្រុមហ៊ុនដៃគូផលិតនិងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី5លើពិភពលោកផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company នៅកម្ពុជា វៀតណាម ចិនដីគោក និងប៉ែកខាងលិចនៃសហរដ្ឋអាមេរិក។

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ផលិតភេសជ្ជៈចំនួន 18 មុខ មាន 10ម៉ាកផលិតផល (10 Brands) (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, Thums Up Charged, Samurai and Predator) ជាប្រភេទភេសជ្ជៈគ្មានជាតិស្រវឹងចំនួន6ប្រភេទ រួមមាន​ ភេសជ្ជៈមានជាតិហ្គាស(Sparkling) ​តែ(Tea) ភេសជ្ជៈប៉ូវកំលាំង(Energy Drinks) ទឹក(Water) ភេសជ្ជៈបំពេញជាតិទឹក (Isotonic) និងភេសជ្ជៈជំនួយរាងកាយនិងស្មារតី (Invigorating) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជន នៅទូទាំងប្រទេសព្រះរាជាណាចក្រកម្ពុជា។ 

កូកា-កូឡាកម្ពុជា មានបុគ្គលិកប្រមាណជាង 830នាក់ កំពុងបំពេញការងារដោយផ្ទាល់ និងប្រមាណជាង 8,000នាក់ទៀតបំពេញការងារដោយប្រយោល នៅទូទាំងប្រទេស។ ក្រុមហ៊ុនពិតជាមានមោទនភាព ដែលមានបុគ្គលិកជាជនជាតិខ្មែរលើសពី 99.7% ដែលក្នុងនោះ ស្ត្រី 30% ហើយស្ត្រីកាន់តួនាទីក្នុងគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនមានរហូតដល់ទៅ37% ។ ក្រុមហ៊ុនប្តេជ្ញានឹងលើកកម្ពស់ស្ត្រី ដើម្បីសម្រេចឱ្យបានចំនួនបុគ្គលិកជាស្ត្រី 50% នៅត្រឹមឆ្នាំ 2030។ យើងមានការតាំងចិត្តខ្ពស់ក្នុងការគិតគូរដល់ចីរភាព ចំពោះរាល់កិច្ចការដែលយើងធ្វើ។

រាល់សកម្មភាពរបស់ក្រុមហ៊ុនតែងតែផ្សារភ្ជាប់ជាមួយគោលដៅចីរភាពជានិច្ច។ នៅឆ្នាំ 2030 យើងមានគោលដៅប្រមូលកែច្នៃដបប្លាស្ទិក ឬកំប៉ុងឱ្យបាន 100% ស្មើនឹងចំនួនសំបកវេចខ្ចប់ផលិតផលដែលបានលក់ចេញ និងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញឱ្យបាន 50% នៃសំបកវេចខ្ចប់ផលិតផលរបស់យើង។ យើងប្តេជ្ញារក្សាភាពស្រស់បំព្រងនៃធម្មជាតិ និងផ្តល់ជូនសហគមន៍វិញនូវទឹកដែលយើងបានប្រើប្រាស់ក្នុងភេសជ្ជៈ និងក្នុងសង្វាក់ផលិតកម្ម។ យើងកំពុងបំពេញបេសកកម្មផ្តល់ និងរក្សាធនធានទឹក នៅគ្រប់ទីកន្លែងដែលយើងធ្វើអាជីវកម្ម ពោលគឺទីតាំងផលិតធាតុផ្សំ និងទីតាំងទាំងឡាយណាដែលជាផ្នែកពាក់ព័ន្ធនៃអាជីវកម្មរបស់យើង។

សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៊ីមែល smunyvorleak@coca-cola.com.kh

អំពីរោងភាពយន្ត លេជេន

រោងភាពយន្ត លេជេន (Legend Cinema) គឺជារោងភាពយន្តចំណាត់ថ្នាក់លេខ 1 លំដាប់ស្តង់ដារអន្តរជាតិដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលបានបង្កើតឡើងដោយស្នាដៃកូនខ្មែរ និងបានបើកដំណើរការតាំងពីឆ្នាំ 2011 រហូតដល់សព្វថ្ងៃនេះ។ ការរីកចម្រើន និងការពង្រីកយ៉ាងឆាប់រហ័សរបស់រោងភាពយន្តយើង ចាប់ពីទីតាំងទី 1 ដល់ 13ទីតាំង ក្នុងរយៈពេល 12 ឆ្នាំកន្លងមក គឺបានបង្ហាញពីវឌ្ឍនភាពខ្លាំងខ្លារបស់យើងក្នុងការផ្តល់នូវសេវាកម្ម និងការចែកចាយខ្សែភាពយន្ត ហើយមានឥទ្ធិពលខ្លាំងនៅក្នុងវិស័យភាពយន្ត។

សព្វថ្ងៃនេះយើងបានអនុវត្ត ជាមួយបច្ចេកវិទ្យាភាពយន្តកម្រិតខ្ពស់ដ៏ជោគជ័យ ដែលបានធ្វើឱ្យកម្រិតនៃការផ្តល់ជូនរបស់យើងលើសពីបទដ្ឋាននៃរោងភាពយន្ត។ ក្រុមការងាររបស់យើងប្តេជ្ញាផ្តល់នូវបទពិសោធន៍ភាពយន្តដ៏អស្ចារ្យលំដាប់កំពូល ជាមួយសេវាកម្ម និងអាហារសម្រន់ដ៏ល្អឥតខ្ចោះ ព្រមទាំងបដិសណ្ឋារកិច្ចបែបខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះរោងភាពយន្ត លេជេន មានយុទ្ធសាស្ដ្រថ្មីសម្រាប់ជំរុញការអភិវឌ្ឍន៍ថ្មីៗនៅក្នុងវិស័យភាពយន្តលើសពីការរំពឹងទុក។

សម្រាប់ព័ត៌មានបន្ថែម៖ សូមអ៊ីមែលទៅកាន់ marketing@legend.com.kh

មតិយោបល់
អត្ថបទពេញនិយម