- 2023-07-12 03:47:44
- ជីវិតតារា
សាវតាពិតរបស់ បុរសម្នាក់ដែលចំណាំនៅជិត Lisa (BLACKPINK) ពិតជាខ្ពស់ ឋានៈអភិជន
- 2023-07-12 03:47:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាវតាពិតរបស់ បុរសម្នាក់ដែលចំណាំនៅជិត Lisa (BLACKPINK) ពិតជាខ្ពស់ ឋានៈអភិជន
ចន្លោះមិនឃើញ
នៅលើវេទិកាអនឡាញ អ្នកនិយមលេងអ៊ីនធឺណេតបានឆ្លើយតប ចំពោះរូបថតរបស់ Lisa (BLACKPINK) ដែលលើកឡើងថា នាងបានណាត់ជួបជាមួយបុគ្គលល្បីម្នាក់នៅទីក្រុងប៉ារីស។ អ្វីដែលគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងបំផុតនោះ គឺរូបម្នាក់ទៀតនៅក្នុងវីដេអូនោះ គឺជា Frédéric Arnault ជាកូនប្រុសម្ចាស់ក្រុមហ៊ុន LVMH។
យោងតាមអ្នកនិយមលេងអ៊ីនធឺណេត ក្នុងវីដេអូ Lisa និង Frédéric បង្ហាញមក ហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ ហើយនាងថែមទាំងដាក់ក្បាលនៅលើស្មារបស់ Frédéric ទៀត ។
សរុបមក ដំណឹងនៃទំនាក់ទំនងរបស់ Lisa ជាមួយ Frédéric បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតក្នុងស្រុក និងក្រៅស្រុកចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏ការព្រួយបារម្ភចំពោះឯកជនភាពរបស់នាងដែរ។
Frédéric កើតនៅឆ្នាំ ១៩៩៥ គឺជាកូនប្រុសទីពីររបស់មហាសេដ្ឋី Bernard Arnault និងភរិយាបច្ចុប្បន្នរបស់លោក មានឈ្មោះថា Hélène Mercier។ Frédéric ត្រូវបានគេកំណត់ថាជាអ្នកស្នងមរតកដ៏លេចធ្លោបំផុតប្រចាំវង្សត្រកូលអភិជនដែលមានទ្រព្យជិត ២៤០ ពាន់លានដុល្លារ។ ក្រៅពីកាន់កាប់ Brand ដ៏អស្ចារ្យបំផុតក្នុងពិភពលោក លោក Bernard Arnault ក៏ធ្វើឲ្យមនុស្សជាច្រើនកោតសរសើរផងដែរ នៅពេលដែលដឹងថា លោកមានកូនចំនួន ៥ នាក់ សុទ្ធតែមានសមត្ថភាពឆ្នើម និងជាអ្នកស្នងមរតកដ៏ឥតខ្ចោះប្រចាំក្រុមហ៊ុន។ ក្នុងនោះក៏រួមមានទាំង Frédéric Arnault ផងដែរ។
ដ្បិតជាបុគ្គលល្បី ប៉ុន្តែបងប្អូនបង្កើតរបស់ Frédéric ទាំងអស់ រក្សាការសម្ងាត់បំផុតអំពីជីវិតឯកជនរបស់ពួកគេ។ បុរសម្នាក់នេះមានសមត្ថភាពនិយាយបាន ៤ ភាសា ដូចជា បារាំង អង់គ្លេស អ៊ីតាលី និង អាល្លឺម៉ង់ ដោយស្ទាត់ជំនាញ។ លើសពីនេះ Frédéric ក៏ជាមនុស្សពហុជំនាញដែលអាចលេងព្យាណូយ៉ាងស្ទាត់ និងវាយកូនបាល់បានផងដែរ។
ទោះបីជាគ្រួសាររបស់លោកស្ថិតនៅក្នុងពិភពជំនួញក៏ដោយ Frédéric មានទិសដៅផ្សេងគ្នា នៅពេលសិក្សាមុខជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រនៅ École Polytechnique។
បន្ទាប់ពីរៀនចប់ លោក និងមិត្តភក្តិម្នាក់បានចាប់ផ្តើមបង្កើត ក្រុមហ៊ុនមួយជាមួយគ្នាគ្នា ដែលសេវាទូទាត់ប្រាក់តាមទូរសព្ទ។ ក្រោយមកក្រុមហ៊ុននេះត្រូវបានលក់ទៅវិញ ដោយលោកចង់ផ្តោតលើការងារពេញម៉ោងឱ្យ TAG Heuer។
នៅអាយុត្រឹមតែ ២៥ ឆ្នាំ យុវជននេះត្រូវបានតែងតាំងជា CEO របស់ TAG Heuer ដែលជាម៉ាកនាឡិកាដ៏ល្បីបំផុតរបស់អាណាចក្រ LVMH ហើយបានធ្វើឱ្យលោកក្លាយជាសមាជិកក្មេងជាងគេទីពីរនៃគ្រួសារ Arnault ដែលបានទទួលតំណែងនោះបន្ទាប់ពីបងប្រុសរបស់លោកឈ្មោះ Alexandre។
ភ្លាមៗបន្ទាប់ពីឡើងកាន់តំណែងជា នាយកប្រតិបត្តិវ័យក្មេងរបស់ TAG Heuer លោក Frédéric បានបង្ហាញទេពកោសល្យរបស់ខ្លួន នៅពេលដោយបាននាំយកកិច្ចសន្យាជាច្រើនដែលមិននឹកស្មានដល់សហការជាមួយក្រុមហ៊ុនរថយន្តប្រណីត Porsche ឬជាមួយកំពូលតារាដែល "ពិបាកអញ្ជើញបំផុត" គឺ Ryan Gosling។
ក្នុងនាមជាអ្នកស្នងមរតករបស់គ្រួសារ Brand ដ៏ធំបំផុតរបស់ពិភពលោក Frédéric Arnault តែងតែបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ម៉ូដសំខាន់ៗ និងជួបជាមួយមនុស្សល្បីៗជាច្រើនជុំវិញពិភពលោក។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ វីដេអូដែលបង្ហាញ ពីពេលដែលលោកមានមុខជាមួយ Lisa (BLACKPINK) ស្រាប់តែធ្វើឲ្យក្តៅគគុក ពាសពេញបណ្ដាញសង្គម។
ភ្លាមៗនៅពេលដែលពាក្យចចាមអារ៉ាមទាក់ទងស្នេហារបស់អ្នកទាំងពីរបានផ្ទុះឡើង វីដេអូជាច្រើនទៀតដែលថតសកម្មភាពសន្ទនាគ្នា និងជជែកគ្នាលេងក្នុងព្រឹត្តិការណ៍ម៉ូដផ្សេងទៀតក៏ត្រូវបាន "ជីកកកាយ" និងទទួលបានការចូលមើលរាប់សែនដង។
ជាមួយនឹងប្រជាប្រិយភាពជាសកលរបស់ Lisa និងប្រវត្តិគ្រួសារអភិជនរបស់ Frédéric មនុស្សជាច្រើនគិតថាអ្នកទាំងពីរគឺសមគ្នាបំផុត។ ទោះបីជាមិនទាន់មានសេចក្ដីរាយការណ៍ផ្លូវការណាមួយ បញ្ជាក់ពីទំនាក់ទំនងនេះ ប៉ុន្តែអ្នកគាំទ្រជាច្រើនក៏បាននិយាយថាពួកគេនឹងគោរព គាំទ្រយ៉ាងពេញទំហឹងចំពោះជីវិតឯកជនរបស់តារាស្រីរូបនេះ និងអ្នកស្នងមរតករបស់ក្រុម LVMH៕