
- 2023-08-03 07:36:23
- ព័ត៌មាន
ប្រុស ខួច ឆ្លងផុតពីគ្រោះថ្នាក់លើកនេះ មានអ្នកពោលអាណិតផង និងស្ដីបន្ទោសផង
- 2023-08-03 07:36:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុស ខួច ឆ្លងផុតពីគ្រោះថ្នាក់លើកនេះ មានអ្នកពោលអាណិតផង និងស្ដីបន្ទោសផង
ចន្លោះមិនឃើញ
តារាសម្ដែងរូបសង្ហារ ប្រុស ខួច បានវះកាត់សម្អាតស៊ីឡេកូនចេញពីចង្ការដោយសុវត្ថិភាពហើយ។ ពីក្រុងហូជីមិញ ប្រទេសវៀតណាម ប្រុស ខួច បានបញ្ចេញសារអរគុណដល់ក្រុមគ្រូពេទ្យជំនាញ ដែលបានជួយរូបលោក មុនពេលលោកផ្ដាំគេឯងឲ្យមានការប្រុងប្រយ័ត្នចំពោះរឿងនេះ។
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ប្រុស ខួច និយាយថា សម្រាប់អ្នកចង់ចាក់filler បើចាក់ចំfillerសុទ្ធគឺមិនអីនោះទេ តែបើចាក់ខុស មិនយូរប៉ុន្មាននឹងត្រូវយកវាចេញដដែល។ លោកបន្ថែមថា៖ "សម្រាប់ខ្ញុំពេលនេះ គឺអស់អីហើយ ព្រោះថាខ្ញុំយកចេញអស់ហើយ "។
ក្រោយពីទម្លាយដំណឹងនេះ ដោយភ្ជាប់ជាមួយរូបថតពីរសន្លឹកនេះ ក៏មានអ្នកគាំទ្រភាគច្រើនពោលនឹកអាណិត ហើយជូនពរលោកឲ្យឆាប់បានជាសះស្បើយ។ ទន្ទឹមគ្នានេះក៏មានអ្នកនឹកហួសចិត្ដថា មនុស្សប្រុសមានមុខមាត់ស្អាតពីធម្មជាតិទៅរកកន្លែងពិបាក ដោយនិយាយថា៖ "ធម្មជាតិស្អាតមិនចង់ទេ" និងអ្នកខ្លះទៀតថា៖"មុខធម្មជាតិស្អាតយកទៅណាមិនអស់"។
សូមរំលឹកថា តារាសម្ដែងរូបសង្ហារ ប្រុស ខួច បានទៅវះកាត់បំពេញសាច់ផ្ទៃមុខ តចង្ការឲ្យវែង ដែលកាលណោះមានអ្នកគាំទ្រ និងមិត្ដសិល្បៈសរសើរថាស្អាតមួយកម្រិតទៀត ហើយរូបលោកផ្ទាល់ក៏ពេញចិត្ដណាស់ដែរ។ ប៉ុន្ដែការវះកាត់នៅអំឡុងពាក់កណ្ដាលឆ្នាំ២០២២ របស់ប្រុស ខួច នោះ ក៏មានអ្នកខ្លះព្រួយបារម្ភរឿងសុខភាពផ្ទៃមុខដែរ ហើយក៏លេចពាក្យថា ក្រោយកែមុខហើយមិនសូវស្អាតដូចធម្មជាតិទៀតផង៕