
- 2023-08-08 04:10:55
- ព័ត៌មាន
សមាជិក BLACKPINK បង្ហោះសារ និងរូបភាពជាទីចងចាំមិនដែលឃើញពីមុន អបអរខួប ៧ ឆ្នាំ
- 2023-08-08 04:10:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាជិក BLACKPINK បង្ហោះសារ និងរូបភាពជាទីចងចាំមិនដែលឃើញពីមុន អបអរខួប ៧ ឆ្នាំ
ចន្លោះមិនឃើញ
នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៣ គឺជាខួបគម្រប់ ៧ ឆ្នាំ សម្រាប់ក្រុម BLACKPINK ដែលបានបង្ហាញមុខជាផ្លូវការក្នុងវិស័យ K-Pop ដោយបានចាប់ដៃគ្នា តស៊ូ ប្រឹងប្រែង និងអភិវឌ្ឍខ្លួនរហូតក្លាយជាក្រុមនារីដ៏មានឥទ្ធិពលប្រចាំពិភពលោក។
ដើម្បីអបអរខួបគម្រប់ ៧ ឆ្នាំរបស់ក្រុម សមាជិកទាំង ៤ ក៏បានបង្ហោះរូបភាពអនុស្សាវរីយ៍ដែលបានថតជុំគ្នានាពេលកន្លងមក ៧ ឆ្នាំ។ តើពួកគេមានអ្វីចង់បង្ហាញនៅថ្ងៃសំខាន់នេះ?
Jisoo ៖ «រីករាយខួបគម្រប់ ៧ ឆ្នាំ BLINK និង BLACKPINK! BLACKPINK នឹងតែងតែនៅក្នុង Area របស់អ្នក! ស្រឡាញ់អ្នក»។
Jennie ៖ ***«៧ ឆ្នាំជាមួយ BLACKPINK ខ្ញុំស្រឡាញ់យើងទាំងអស់គ្នា ខ្ញុំស្រលាញ់ BLACKPINK ខ្ញុំស្រឡាញ់ Blink»។
ចំណែក Rosé បានសរសេររ៉ាយរ៉ាប់អារម្មណ៍ក្នុងចិត្តទាំង ភាសាកូរ៉េសម្រាប់អ្នកគាំទ្រកូរ៉េ និងភាស អង់គ្លេសសម្រាប់អ្នកគាំទ្រអន្តរជាតិដូចខាងក្រោម៖
ភាសាកូរ៉េ៖ «BLACKPINK ថ្ងៃនេះជាខួបគម្រប់ ៧ ឆ្នាំ!! មានរឿងជាច្រើនដែលខ្ញុំចង់និយាយទៅកាន់ Blink និង Blackpink.. មិនដឹងថាគួរចាប់ផ្តើមដោយពាក្យថាអរគុណ ឬសុំទោសទេ.. ជាដំបូងខ្ញុំចង់សម្ដែងការអបអរសាទរខួបគម្រប់ ៧ ឆ្នាំរបស់យើង!!! រីករាយខួបគម្រប់ ៧ ឆ្នាំរបស់ Blackpink ខ្ញុំពិតជាចង់និយាយអរគុណដល់សមាជិករបស់យើងដែលបានខិតខំអស់រយៈពេលជាង ១០ ឆ្នាំជំនួសដោយ ៧ ឆ្នាំ..»។
ភាសាអង់គ្លេស៖ «អរគុណ Blackpink ដែលបានផ្តល់ពរជ័យអស្ចារ្យនេះនៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជាអាចទទួលបានបទពិសោធន៍គ្រប់បែបយ៉ាង និងច្រើនជាងអ្វីដែលខ្ញុំធ្លាប់ស្រមៃចង់ធ្វើពេលធំឡើង ក្លាយជាសិល្បករម្នាក់។ សូមអរព្រះគុណ និងអរគុណមួយពាន់ដង។ Blackpink, Blinks, Teddy, YG entertainment និងអ្នកផ្សេងទៀតដែលជឿជាក់លើ @blackpinkofficial អស់រយៈពេលប្រាំពីរឆ្នាំមកហើយ។ បេះដូងខ្ញុំពេញលេញហើយ។ ខ្ញុំមិនដឹងត្រូវបង្ហាញពីការដឹងគុណយ៉ាងណារបស់ខ្ញុំ ចំពោះតារាចម្រៀងទាំងអស់ដែលបានក្លាយជាផ្នែកមួយ នៃការធ្វើដំណើរប្រាំពីរឆ្នាំនេះជាមួយពួកយើងទាំងបួន។ ៧...!!! @blackpinkofficial មានអាយុ៧ឆ្នាំជាផ្លូវការហើយ ថ្ងៃនេះ! ហើយខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះយើងម្នាក់ៗ សម្រាប់ការបង្កើតប្រវត្តិសាស្ត្រ និងតែងតែមានភាពសប្បាយរីករាយ មោទនភាពជាមួយនឹងអ្វីដែលយើងបានធ្វើ។ សូមអរគុណដល់ blinks របស់យើងសម្រាប់ការជឿជាក់លើពួកយើងទាំងអស់គ្នា។»
Lisa៖ «រីករាយខួបគម្រប់ ៧ ឆ្នាំរបស់ខ្ញុំ និងនារីដ៏អស្ចារ្យទាំង ៣ នាក់ @blackpinkofficial លេខ ៧ គឺជាលេខដែលខ្ញុំចូលចិត្តបំផុត ហើយខ្ញុំសង្ឃឹមថាឆ្នាំនេះនឹងមានសំណាងសម្រាប់ពួកយើង! ស្រឡាញ់គ្នាយើង និង Blink ខ្លាំងណាស់»