• 2023-08-24 03:40:15
  • ព័ត៌មាន

គិតត្រឹមពេលនេះ Disptach ទម្លាក់គ្រាប់បែកធំ ៧ គ្រាប់ហើយធ្វើឲ្យកក្រើកឆ្នាំ ២០២៣

  • 2023-08-24 03:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាប់ចាប់ពីព័ត៌មានស្នេហាតារាល្បីៗ រហូតដល់ជម្លោះចម្រូងចម្រាសជាច្រើន Dispatch តែងតែជីកឫសគល់នៃបញ្ហាយ៉ាងលម្អិត ដូចជាការសម្ភាសន៍ភាគីពាក់ព័ន្ធនូវសំណួរចំៗ និងចាប់យកភស្តុតាងរូបថតតាមរយៈរូបថតដែលប្រមា៉ញ់ផ្ទាល់។

ខាងក្រោមនេះ គឺជាសារព័ត៌មាន ដែល Dispatch បានទម្លាយ និងធ្វើឲ្យកក្រើកពិភពសិល្បៈនៅឆ្នាំ ២០២៣ ដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល ទាំងដំណឹងល្អ និងអាក្រក់៖

១. គូស្នេហ៍ស្វាគមន៍ឆ្នាំថ្មី

ទោះបីជា Dispatch បានប្រកាសដំណឹងនេះជាផ្លូវការនៅថ្ងៃដាច់ឆ្នាំ ២០២២ ក៏ដោយ ក៏បណ្ដាញសារព័ត៌មានមួយនេះ ឆ្លៀតដាក់មួយក្ឌាំង ដោយប្រកាសថា តារាចម្រៀង IU និងតារាសម្តែង Lee Jong Suk ជាគូស្នេហ៍ឆ្នាំថ្មីឆ្នាំ ២០២៣។ គូស្នេហ៍មួយគូនេះ​ ផ្ដើមចេញពីពាក្យថាមិត្តភ័ក្តិ​ នឹងបានសម្លឹងមើលចិត្តថ្លើមគ្នា​អស់​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​ហើយ ហើយ​ទំនាក់ទំនងរបស់ពួកគេ ​កាន់តែ​មាន​ភាព​រឹង​មាំឡើងៗ។

២. ករណីពាក់ព័ន្ធនឹងសាសនារបស់ Kyoungyoon

Kyoungyoon (ក្រុម DKZ) និងក្រុមគ្រួសារបានសារភាពទៅកាន់ Dispatch នូវទំនាក់ទំនងរបស់ពួកគេជាមួយព្រះវិហារ Providence ដែលពេញដោយរឿងចម្រូងចម្រាសរបស់មេក្រុមសាសនា Jung Myung Seok (JMS)។ តារា​រូប​នេះ​បាន​ទទួល​ស្គាល់​ថា​ជា​ជន​រង​គ្រោះ​នៃ​ការ​គោរព​សាសនា JMS តាំង​ពី​ខ្លួន​នៅ​ក្មេង ហើយ​មិន​យូរ​ប៉ុន្មាន​ត្រូវ​ប្រឈម​នឹង​ការ​សង្ស័យ​ពី​ប្រជាជន​កូរ៉េ​ចំពោះ​សកម្មភាពដែលលោកបានចូលរួមជាមួយសាសនានោះ។

៣. គូស្នេហ៍រឿង «The Glory»

វាជាព័ត៌មាន​ដ៏ភ្ញាក់ផ្អើលមួយពេញ​ពិភព K-Drama នៅពេល Dispatch ទម្លាយការពិតថា តួសម្ដែងរឿង «The Glory» Lee Do Hyun និង Lim Ji Yeon មានទំនាក់ទំនងស្នេហានឹងគ្នា។ ផ្អែក​តាម​សេចក្ដីរាយការណ៍ពីស្ថាប័នព័ត៌មាននេះ បាន​បញ្ជាក់ថា តួ​ប្រុសស្រីទាំងពីរ ត្រូវ​បាន​គេ​ប្រទះឃើញថា​បាន​ណាត់ជួបគ្នាជាច្រើនលើក ដ្បិតលាក់ពីភ្នែកមហាជន ប៉ុន្តែក្រុមការងាររឿង «The Glory» សុទ្ធតែមាន​អ្នកដឹងពីទំនាក់ទំនងរបស់ពួកគេ។

៤. ភាគហ៊ុនរបស់ HYBE និង SM

ការតស៊ូផ្ទៃក្នុងរបស់ក្រុមហ៊ុន SM រវាងស្ថាបនិករបស់ខ្លួនគឺលោក Lee Soo Man ដែលរឿងរ៉ាវនេះត្រូវបានសាយភាយជាសាធារណៈឡើងកក្រើក។ វាបណ្តាលឲ្យ HYBE ទិញភាគហ៊ុនរបស់ Lee Soo Man ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនដ៏ធំបំផុត ដោយ Dispatch បង្ហាញពីមូលហេតុដែលវាជាជម្រើសតែមួយគត់សម្រាប់ស្ថាបនិក។

នៅក្នុងសេចក្ដីរាយការណ៍ផ្តាច់មុខ Dispatch បានរៀបចំការសម្ភាសជាបន្តបន្ទាប់ និងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយ HYBE ទាក់ទងនឹងការទិញភាគហ៊ុនភាគច្រើនរបស់ Lee Soo Man របស់ក្រុមហ៊ុន SM របស់ HYBE ដើម្បីបង្ហាញថា Lee Soo Man មិនមានជម្រើសផ្សេង ក្រៅពីលក់ភាគហ៊ុនរបស់គាត់ទៅ HYBE នោះទេ។

៥. ទំនាក់ទំនងស្នេហារបស់ Jisoo និង Ahn Bohyun ត្រូវបាន​ទម្លាយ

ព័ត៌មាននេះ ក្លាយជាប្រវត្តិសាស្ត្រដ៏កម្រសម្រាប់ ក្រុមហ៊ុន YG ដែល​ចេញមុខទទួលស្គាល់ និងបញ្ជាក់ព័ត៌មានច្បាស់ៗមិនស្រពិចស្រពិលដូចពីមុន ថាតារារបស់ខ្លួនពិតជាមានស្នេហាមែន។ អ្វីគ្រប់យ៉ាង លែងមានអ្វីត្រូវ​ប្រកែកបាន ស្របពេល Dispatch បង្ហាញ​រូបភាព​ភស្តុតាង​មួយចំនួនដែល​ប្រម៉ាញ់បាន ពីតារាសម្ដែង Ahn Bohyun នៅម្ដុំផ្ទះ Jisoo អមជាមួយនឹង​ការជីករកភស្តុតាងមួយចំនួនពីប្រភពជិតស្និទ្ធ។

៧. វិវាទ​ល្បែង​ស៊ីសង​របស់​តារាសម្ដែង Kim Sae Ron

បន្ទាប់ពី តារាសម្ដែង Kim Sae Ron រងការចោទប្រកាន់ពីបទបើកបរក្នុងស្ថានភាពស្រវឹងកាលពីឆ្នាំ ២០២២។ ភ្នាក់ងាររបស់នាង បានបង្ហាញថាក្រោយជួបរឿងរ៉ាវនេះ នាងត្រូវប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលឱ្យនាងធ្វើការនៅហាងកាហ្វេ ដើម្បីរកចំណូល។ ប៉ុន្តែរូបថត​របស់នាងដែល ​ធ្វើ​ការ​នៅ​ហាង​កាហ្វេ​មួយនោះត្រូវគេ ​គេ​ចោទ​ថាជារូប​ក្លែងក្លាយ ដោយ Dispatch បាន​បញ្ចេញ​រូប​ថត​ អង្គុយ​លេង​ល្បែង​ស៊ីសង​របស់ Kim Sae Ron

Dispatch បានលើកឡើង៖ «វាមិនមែនជាបញ្ហាដែល Kim Sae Ron ចូលចិត្តលេង Hold'em នោះទេ។ ប៉ុន្តែ រូបរាងរបស់នាងនៅតុបៀ ប៉ះបន្ទះសៀគ្វីរបស់នាង ហាក់ដូចជាមិនស៊ីសង្វាក់នឹងការអះអាងរបស់នាង ដែលថានាងកំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុឡើយ។ បើ​តាម​អ្នក​ផ្តល់​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា Kim Sae Ron រងការ​ចោទ​ប្រកាន់​ច្រើន​ដង។ នាងក៏បានបញ្ជាទិញស្រាបៀរនៅម៉ោងប្រហែល ១២យប់។ នាង​ត្រូវ​បាន​គេ​ចោទ​ថា​បាន​លេង​ជាង​បី​ម៉ោង»។

៧. FIFTY FIFTY និង វិវាទជាមួយ ATTRAKT

ចាប់តាំងពីសមាជិកបានដាក់ពាក្យប្តឹងមក ATTRAKT និងក្រុមចម្រៀងស្រីរបស់ពួកគេគឺ FIFTY FIFTY មានជម្លោះជាបន្តបន្ទាប់អស់រយៈពេលជាច្រើនខែជុំវិញរឿងលុយកាក់ ការចោទប្រកាន់ ការធ្វើបាប ការភូតកុហក បោកប្រាស់ទំនុកចិត្ត និងអ្វីៗជាច្រើនទៀត។ កម្មវិធី Unanswered Questions បានបង្ហាញពីជម្លោះជាមួយនឹងព័ត៌មានមិនពិតជាច្រើន ដែល Dispatch លាតត្រដាងការពិតនៃបញ្ហាដែលបានលើកឡើង៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់